អ្នកនឹងក្លាយជាអ្នកមាន ប្រសិនចេះបោះបង់នូវការយល់ឃើញ ដែលប្រកបដោយភាពក្រក្រី ហើយស្រាវជ្រាវឱ្យបានល្អិតល្អន់ និងធ្វើតាមទម្លាប់របស់អ្នកមាន ទន្ទឹមនឹងនេះ ត្រូវប្ដូរពីការ
ចំណាយ មកជាការវិនិយោគ។
Grant Cardone គឺជាអ្នកជំនាញការមួយរូប ក្នុងវិស័យលក់ដូរ។ លោកគឺជាម្ចាស់សៀវភៅមួយ
ចំនួនដែលលក់ដាច់បំផុត ក្នុងបញ្ចីរបស់ New York Times ដូចជា “លក់ទំនិញដើម្បីវត្តមាន” ឬ
“លក់ ឬមួយត្រូវគេលក់”។ Grant Cardone បានបង្កើតក្រុមហ៊ុនចំនួនបី គឺ Cardone Enterprises, Cardone Real Estate និង Cardone Group ។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងនៃការធ្វើមានរបស់ Grant Cardone ដែលត្រូវបានចុះផ្សាយនៅលើទំព័រ Entrepreneur ។
១/ ប្ដេជ្ញាចិត្តដើម្បីក្លាយជាអ្នកមាន
ខ្ញុំបានឈានឡើងពីបាតដៃទទេ ដោយមានតែគំនិត និងការប្រឹងប្រែង ហើយបង្កើតបាននូវទ្រព្យ សម្បត្តិ ដែលមួយជីវិតនេះ មិនអាច “ដួលរលំ” បាន។ កិច្ចការដែលត្រូវធ្វើដំបូងគេ នោះគឺត្រូវប្ដេជ្ញា
ចិត្ត និងកំណត់ទិសដៅ។ ជាច្រើនឆ្នាំមុននេះ ថ្ងៃណា ខ្ញុំក៏សរសេរចេញនូវពាក្យស្លោក ៖ “ខ្លួន មាន តម្លៃជាង ១០០លានដុល្លារ”។
២/ បោះបង់នូវគំនិតក្រីក្រ
នៅលើផែនដីនេះ មិនខ្វះទេប្រាក់ ខ្វះតែមនុស្សដែលមានការយល់ឃើញត្រឹមត្រូវ ចំពោះវា។ ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវតែបោះបង់គំនិតប្រកបដោយភាពក្រក្រី ខ្ញុំបានធ្វើដូច្នេះ។ ម្ដាយ របស់ខ្ញុំជាស្ដ្រីមេម៉ាយ គាត់ធ្វើអ្វីគ្រប់យ៉ាងដើម្បីចិញ្ចឹមកូនៗ។ ប៉ុន្ដែ ជួនកាល ការប្រៀនប្រដៅ
របស់ ម្ដាយខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាច និងខ្វះខាត ៖ “ញ៉ាំអាហារឱ្យអស់ពីចានទៅ នៅខាង
ក្រៅ មានមនុស្សជាច្រើន កំពុងអត់ឃ្លាន” ឬ “ចូរកុំខ្ជោះខ្ជាយអ្វីៗទាំងអស់” ឬថា “ប្រាក់មិនដុះនៅ លើដើមឈើទេ”។ របស់របរពិត នឹងមិនដែលត្រូវបានបង្កើតឡើងដោយការគិតបែបនេះឡើយ។
៣/ ចាត់ទុកការធ្វើមាន ជាភារកិច្ច
ក្រុមសេដ្ឋី ដែលធ្វើមានដោយបាតដៃទទេ មិនត្រឹមតែធ្វើការដើម្បីប្រាក់ប៉ុណ្ណោះទេ ពួកគេថែម ទាំងមានបំណងឱ្យទីផ្សារ ទទួលស្គាល់នូវការរួមចំណែករបស់ពួកគេ។ ខ្ញុំតែងតែចូលចិត្តភាព ជា អ្នកមានទ្រព្យច្រើន ប៉ុន្ដែខ្ញុំក៏រំពឹងថា នឹងបានបង្ហាញនូវសមត្ថភាពទាំងស្រុងរបស់ខ្លួន។ អ្នកមាន គេមិនដែលបោះបង់ ឬបន្ទាបគោលដៅ នៅពេលជួបឧបសគ្គ។ ផ្ទុយទៅវិញ ពួកគេលើកកម្ពស់ក្ដី សង្ឃឹម ដោយសារតែយល់ឃើញថា ខ្លួនអាចបង្កើតភាពខុសប្លែក សម្រាប់គ្រួសារ ក្រុមហ៊ុន និង សង្គម។
៤/ ដាក់ខ្លួនទៅក្នុងបរិយាកាសរបស់អ្នកមាន
តាំងពីមានអាយុ ១០ឆ្នាំ ខ្ញុំបានអានសៀវភៅស្ដីអំពីអ្នកមាន ទម្លាប់របស់អ្នកមាន និងវិធីរកប្រាក់ របស់ពួកគេ។ អ្នកមិនអាចរៀននូវវិធីធ្វើមានពីមនុស្សដែលមិនមានទ្រព្យ។ អ្នកណាគេថា “ប្រាក់
មិន អាចធ្វើឱ្យមនុស្សមានសុភមង្គល”? ឬ “អ្នកមានជាមនុស្សលោភ”? អ្នកនិយាយបែបនេះ គឺជា មនុស្សមិនមានទ្រព្យ ចំណែកអ្នកមាន គេនឹងមិននិយាយបែបនេះ។ អ្នកត្រូវតែដឹងថា ពួកគេធ្វើអ្វី ដើម្បីរកបានប្រាក់ អានសៀវភៅប្រភេទណា និងវិនិយោគទៅលើអ្វី ដើម្បីរកវិធី ធ្វើតាមអ្នកមាន។
៥/ ធ្វើការដូចទៅនឹងអ្នកមាន
ការយល់ឃើញរបស់អ្នកមាន អំពីពេលវេលា គឺមានភាពខុសគ្នាស្រឡះ ពីអ្នកក្រ ដោយក្រុមអ្នក មានទិញពេលវេលា ចំណែកអ្នកក្រវិញ គឺលក់ពេលវេលា។ អ្នកមានដឹងថា ពេលវាលា មានតម្លៃ ថ្លៃជាងប្រាក់កាស់ ដូច្នេះ ពួកគេជួលបុគ្គលិកមកធ្វើការងារ ដែលពួកគេមិនអាចធ្វើបាន ឬធ្វើមិន
ល្អ។ ប៉ុន្ដែ ចូរកុំគិតថា អ្នកមានមិនប្រឹងប្រែង។ អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ តែងតាមប្រមាញ់ នូវ គោលដៅ ហើយធ្វើការរហូតដល់ពេលគេយល់ថា ខ្លួនទទួលបានជ័យជំនះ។
៦/ ប្ដូរពីការចំណាយ ទៅជាការវិនិយោគ
អ្នកមានមិនចាយប្រាក់ គឺពួកគេគ្រាន់តែវិនិយោគ។ នៅពេលអ្នកទិញផ្ទះដើម្បីនៅ អ្នកមានបែរជា ទិញផ្ទះដើម្បីជួលឱ្យអ្នកដទៃដើម្បីរកប្រាក់មួយរយៈពេល ក្រោយមក ពេលដឹងថា បានចំណេញ
ច្រើន ពួកគេលក់ផ្ទះនោះទៅវិញ។ នៅពេលអ្នកទិញរថយន្ដដើម្បីបង្អួតញាតិ អ្នកមានទិញរថយន្ដ សម្រាប់បម្រើការដល់ក្រុមហ៊ុន រួចលក់វាចេញ នៅពេលវាលែងបង្កើតប្រាក់។
៧/ បង្កើតប្រភពចំណូលច្រើន
អ្នកមានពិតប្រាកដ គឺមិនដែលរំពឹងទៅលើតែប្រភពចំណូលមួយនោះទេ។ ដំបូង ខ្ញុំបង្កើតក្រុមហ៊ុន បម្រើសេវាកម្មប្រឹក្សាផ្នែកជំនួញ។ នៅពេលកំពុងរកបានប្រាក់ចំណេញរាប់លានដុល្លាររាល់ឆ្នាំ ខ្ញុំក៏ វិនិយោគទៅលើអចលនព្រព្យ។ ក្រោយមក ពេលការងារទាំងពីរនេះ ដំណើរការល្អ ខ្ញុំក៏ចាប់ផ្ដើម បង្កើតក្រុមហ៊ុនផ្នែកទន់ (software) ។
អ្នកប្រហែលជានឹងត្រូវភ្ញាក់ផ្អើល នៅពេលបានដឹងថា អ្នកមានក៏ចង់ឱ្យអ្នក មានទ្រព្យច្រើនដូច
ពួកគេ។ មូលហេតុសាមញ្ញបំផុត ៖ ទីមួយ អ្នកអាចមានលទ្ធភាពទិញសេវាកម្ម ឬផលិតផល របស់ពួកគេ។ ទីពីរ ពួកអ្នកមាន ក៏ចង់មានទំនាក់ទំនងជាមួយអ្នកមានដទៃ ដោយពួកគេដឹងថា ខ្លួន មិនមែនជាមនុស្សអស្ចារ្យ ហើយប្រាក់កាស់នឹងត្រៀមខ្លួនជានិច្ច ដើម្បីចូលមករកអ្នកដែលមាន គោលដៅ និងមានការព្យាយាមខ្ពស់៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ
មហាសេដ្ឋីកើតឆ្នាំមមី Bloomberg រកប្រាក់ និងដៃទូលាយកម្រិតណា?
ជីវិតរបស់ពលរដ្ឋ ក្នុងតំបន់ត្រជាក់បំផុត ក្នុងពិភពលោក
ដោយ ៖ តារា
ប្រភព ៖ VE