ភ្នំពេញ៖ តារាចម្រៀងប្រុស កាន់តែមានភាពលេចធ្លោខ្លាំង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ថ្មីៗនេះបានគេដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ស្អែកនេះ លោកនឹងរៀបចំកម្មវិធីឡើងវីឡាថ្មីមួយ នៅក្នុងបុរី ពិភពថ្មី ទល់មុខវត្តសំរោងអណ្ដែត ដែលមានការអញ្ជើញ ភ្ញៀវកិតិ្តយស ជាអ្នកសិល្បៈយ៉ាងច្រើនកុះករ ។
ជាការពិត នៅថ្ងៃស្អែកនេះ តារាចម្រៀង មានប្រជាប្រិយភាពលេចធ្លោ តាមរយៈបទ “តែងសេចក្តីពីពុក” លោក ករុណា ពេជ្រ នឹងរៀបចំកម្មវិធីជប់ លៀង ឡើងវីឡាថ្មី តម្លៃជិត៥០ម៉ឺនដុល្លារ ជាលក្ខណៈទ្រង់ទ្រាយធំមួយ ហើយការរៀបចំពិធីនេះ គឺត្រូវបានប្រភពព័ត៌មានបង្ហើបថា មានការ ចំណាយ ច្រើម៉ឺនដុល្លារ ព្រោះជាកម្មវិធីធំសម្រាប់ ករុណា ពេជ្រ និងក្រុមគ្រួសារ ។ សម្រាប់ភ្ញៀវភាគច្រើនរបស់លោក ដែលអញ្ជើញចូលរួម ក្នុង ពិធី ស្អែកនេះ មានវត្តមានអ្នក សិល្បៈប្រុសស្រីល្បី និងមានមន្រ្តី រាជការ ចូលរួម ខណៈដែលលោក ករុណា ពេជ្រ ក៏ជាសមាជិកយ៉ាងសកម្ម របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល