បើតាមប្រភពព័ត៌មានបរទេសដែលផ្សាយនៅថ្ងៃនេះ បានអោយដឹងថា មានរឿងហេតុ
ការណ៍មួយបានកើតឡើងកាលពីម្សិលមិញ នៅខេត្ត Surin របស់ប្រទេសថៃ គឺមានសត្វ
ដំរីមួយក្យាលជាន់បុរសវ័យ 50 ឆ្នាំ ដែលបានបណ្តាលអោយស្លាប់បាត់បង់ជីវិត ក្នុង
កម្មវិធីបុណ្យមួយរបស់ប្រទេសនេះ។
គួររំឮកផងដែរថា កម្មវិធីមួយនេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាកិច្ចស្វាគមន៍ដល់នាយករដ្ឋមន្រ្តី
របស់ប្រទេសនេះ គឺលោកស្រី Yingluck Shinawatra ក្នុងជំនួបប្រជុំគណៈរដ្ឋមន្រ្តីប្រព័ន្ធទូរស័ព្ទ ។
បើតាមរបាយការណ៍បានបញ្ជាក់អោយដឹងថា បុរសជាជនរងគ្រោះសុំមិនបញ្ជេញឈ្មោះរូបនោះ
ត្រូវបានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពស្រវឹង នឹងបានដើរលបៗ នៅក្នុងបរិវេនវត្ត Jumpol
Sutthawat ដែលជាកន្លែងទុកដំរី ហើយបុរសម្នាក់នេះ ក៏បានប្រលែងលេងជាមួយដំរីផងដែរ ។
លុះក្រោយមក មានដំរីមួយក្យាលខឹង ក៏បានចាប់បុរសម្នាក់នោះគ្រវែងទៅលើដើមឈើដោយប្រ
ម៉ោយរបស់វា ហើយនៅពេលដែលគាត់ធ្លាក់មកវិញ វាស្ទុះទៅជាន់ដោយកំលាំងជើងដ៏ខ្លាំងរបស់
វា នឹងបណ្តាលអោយគាត់រងរបួសជាទម្ងន់ ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ដោយបានបញ្ជូន
គាត់ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ តែជាអកុសល បុរសនោះក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរ
ពេទ្យនោះតែម្តង៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ asiaone