CamNews

តារា 

ជុំ លីណូ ល្បីថា បោក​ស្នេហ៍​និស្សិត​វ័យ​ក្មេង

ភ្នំពេញ៖ នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀងប្រុសល្បីឈ្មោះ លោក ជុំ លីណូ ដែលត្រូវបែកធ្លាយ ព័ត៌មាន អាស្រូវស្នេហា ដែលគេទម្លាយឲ្យដឹងថា លោកធ្លាប់មានទំនាក់ទំនង ស្នេហារស៊ីជម្រៅ ជាមួយនិស្សិតស្រីវ័យក្មេងម្នាក់ ប៉ុន្តែទីបញ្ចប់តារារូបនេះ បែរជាដោះដៃ មិនទទួលស្គាល់នាងទៅវិញ ។

ប្រភពពីមជ្ឈដ្ឋានខាងក្រៅ បានខ្សឹបខ្សៀវគ្នាថា តារាចម្រៀង ជុំ លីណូ កាលពីពេលថ្មីៗកន្លងមកនេះ បានធ្វើឲ្យនិស្សិតក្មេងម្នាក់ រងនូវការឈឺចាប់ ខូចចិត្តយ៉ាងខ្លាំង ខណៈដែលតារាចម្រៀង ប្រុសរូបនេះ សម្រេចចិត្តបោះបង់ ផ្តាច់ការទាក់ទង ជាមួយនាង បន្ទាប់ពីពួកគេបានសាងសម្ព័ន្ធភាព ស្នេហាជាមួយគ្នាអស់រយៈពេលជិត មួយឆ្នាំមក។

ប្រភពដដែល និយាយរអេចរអូចបន្តថា ដំបូងឡើយ ទំនាក់ទំនងស្នេហា រវាងលោក ជុំ លីណូ ជាមួយនារីម្នាក់នេះបានកើតឡើង ក្នុងរូបភាពលក្ខណៈមិត្តភក្តិ តែក្រោយមកដឹងអី ស្រាប់តែធ្លាយថា អ្នកទាំងពីរបានស្រលាញ់ គ្នាធ្វើជាសង្សា ទៅវិញ។ ទន្ទឹមនឹង ការផ្តើមស្នេហ៍គ្រាដំបូង គឺគូស្នេហ៍របស់ពួកគេ ទាំងពីហាក់មានភាពផ្អែមល្ហែម ស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែក្រោយពេលរស់នៅក្បែរគ្នា យូរខែបន្តិចទៅ គឺចាប់ផ្តើមមានភាពរកាំរកូស រហូតតារាចម្រៀង ជុំ លី ណូ ដោះដៃផ្តាច់ការទាក់ទង ជាមួយនិស្សិតម្នាក់នេះ ចោលដោយគ្មានស្រណោះតែម្ដង។

ឆ្លើយតបជុំវិញការចោទប្រកាន់ ខាងលើនេះ តារាចម្រៀងក្រមិចក្រមើម លោក ជុំ លីណូ បានប្រាប់គេហទំព័រ LookingTODAYតាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ១៥នេះដោយបង្ហាញភាពភ្ញាក់ផ្អើលថា «អត់ដឹងទេ ..! តើអ្នកណាគេនិយាយ ?សុំទោសខ្ញុំមិនបានដឹងអិទេ..» ។

លោក ជុំ លីណូ បាននិយាយបដិសេធទៀតថា រាល់ថ្ងៃនេះលោករស់នៅឯកា តែម្នាក់ឯងទេ ហើយបើនិយាយ ពីរឿងស្នេហាវិញ គឺគ្មានតែម្តង។ ពាក់ព័ន្ធជាមួយនឹងការយកប្រពន្ធកូន ដើម្បីសាងសុភមង្គលទៅថ្ងៃអនាគត តារាចម្រៀង ជុំ លីណូ បានបញ្ជាក់គោលជំហរថា ទុកឲ្យពេលវេលា ជាអ្នកកំណត់ទៅចុះ..ព្រោះលោកហាក់នៅមិនទាន់គិតគូច្បាស់លាស់ ក្នុងរឿងនេះឡើយ ពោលផ្ដោតសំខាន់តែការងារ សិល្បៈប៉ុណ្ណោះ!»៕





ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh