ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជួយសង្គ្រោះ នៅតំបន់កើតហេតុ បានរកឃើញប្រអប់ខ្មៅ (Black Box) មួយ របស់យន្តហោះម៉ាឡេស៊ី ជើងហោះហើរ លេខ MH17 ហើយ ខណៈក្រុមឧទ្ទាមគាំទ្ររុស្ស៊ី បានឲ្យដឹងថា ពួកគេបានរកឃើញ ប្រអប់ខ្មៅមួយផងដែរ។ ក្រុមឧទ្ទាមដែលគ្រប់គ្រង តំបន់កើតហេតុ បានអនុញ្ញាត ឲ្យក្រុមអ្នក ស៊ើបអង្កេតអន្តរជាតិ ចូលទៅ ក្នុងតំបន់ ដើម្បីធ្វើការស៊ើបអង្កេតរកការពិត ទាក់ទងទៅ នឹង ការធ្លាក់យន្តហោះ នេះយោងតាមព័ត៌មាន Channel News Asia ចេញផ្សាយមុននេះបន្តិច៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល , channelnewsasia