ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Man United លោក Louis van Gaal បានត្រូវសមាគមន៍គណៈកម្មាធិការកីឡាបាល់ទាត់ ធ្វើការចោទប្រកាន់ ពីបទរពិសមាត់ និយាយផ្ដេសផ្ដាស់ពាក់ព័ន្ធនឹងអាជ្ញាកណ្ដាល ខណៈដែលក្រុម កំពុងប្រកួតជាមួយ Cambridge United ។
លោក Louis van Gaal បានរពិសមាត់បោះពាក្យសម្ដីទៅកាន់អាជ្ញាកណ្ដាលគឺ លោក Chris Foy ខណៈក្រុមកំពុងតែប្រកួតជាមួយ ក្រុម Cambridge United ដោយលើកឡើងថា ក្ដីរំពឹងទុក និងការមើលឃើញក្នុងការប្រកួតនេះ គឺកំពុងតែមានការប្រឆាំងនឹងពួកគាត់ហើយ ។ ពាក្យសម្ដីដែលបានលើកឡើង នេះ ត្រូវបានអ្នកការសែតលើកឡើងតែបន្ដិចប៉ុណ្ណោះ ខណៈដែល FA បានធ្វើការចោទប្រកាន់រូបគាត់ ។
ហេតុការណ៍ចោទប្រកាន់របស់ FA ចំពោះលោក Louis van Gaal គឺជាលើកទីមួយហើយសម្រាប់ខ្លួនគាត់ខណៈដែលកន្លងមក មិនដែលមានហេតុការណ៍កើតឡើងដូច្នោះឡើយ ។
សេចក្ដីថ្លែងការរបស់ FA បានលើកឡើងថា វាគឺជាការចោទប្រកាន់ ដែល ថ្នាក់ដឹកនាំ Manchester United ប្រើពាក្យសម្ដីមិនគប្បីប៉ះពាល់ ដល់អាជ្ញាកណ្ដាល និងធ្វើឲ្យខូចឈ្មោះ ។
ថ្នាក់ដឹកនាំ Manchester United ខណៈមើលឃើញលទ្ធផលនៃការប្រកួតក្រុមរបស់ ខ្លួនអាចស៊ីផុយ ដៃគូរដល់ទៅ ៣ ទល់នឹង ០ ក៏ត្រូវរង់ចាំការឆ្លើយតបម្ដងទៀត នូវការសម្រេចពិន័យ រហូតដល់ថ្ងៃទី៩ ខែកុម្ភះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball