ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជើងចាស់ វ័យ ៣១ នៅក្នុងក្រុម Free State Stars របស់ប្រទេសអាព្រិក បានទទួលមណៈភាពកាលពីយប់ម៉ិញក្រោយពី ជួបគ្រោះថ្នាក់ចរាចរ បានកើតមានឡើងរវាង រថយន្ដ នឹងរថយន្ដ ក្នុងទីក្រុង Bethlehem ។
កីឡាករខ្សែប្រយុទ្ធវ័យ ៣១ ឈ្មោះថា Richard Henyekane លេងក្នុងក្រុម Free State Stars FC ដែលជាក្លឹបរបស់ប្រទេសអាព្រិក បានស្លាប់យ៉ាងអណោចអធម ក្រោយពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយ រថយន្ដនឹងរថយន្ដ កាលពីយប់ថ្ងៃទី ៦ ខែមេសា ។ កីឡាករ បានធ្វើដំណើរជាមួយសមាជិកដល់ទៅ ៥ នាក់ក្នុងខណៈពេលនេាះ ប៉ុន្ដែ ៤ នាក់ទៀតគ្រាន់តែរបួសធ្ងន់ ស្រាលតែប៉ុណ្ណោះ ។
ថ្នាក់ដឹកនាំក្រុម ព្រមទាំងមិត្ដភក្ដិទាំងអស់ មានការសោកស្ដាយនឹងការបាត់បង់ កីឡាករខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងសម្ដែងការយកចិត្ដទុកដាក់ចំពោះក្រុមគ្រួសារសពផងដែរ ។
Richard Henyekane ធ្លាប់មានប្រវត្ដិលេងបានត្រឹមតែ ២៥៣ ប្រកួត ហើយអាចរកពិន្ទុបានដល់ទៅ ៤០ គ្រាប់រហូតកីឡាករផ្ទេរជើងចូល ក្រុម Free State Stars FC នេះគឺមិនទាន់បានចូលប្រកួតនៅឡើយទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ soccerladuma