ព័ត៌មានកីឡា៖ គណៈគ្រប់គ្រងក្លឹប Real Madrid លោក Zinedine Yazid Zidane បានបដិសេធ និងច្រានចោលនូវគម្រោងទីផ្សារចាយលុយរបស់ក្លឹប Man United ដែលមានចំនួនដល់ទៅ ១៦៥ លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធទាំងពីររបស់ក្លឹបគឺ Ronaldo និងBale នាពេលរដូវកាលត្រូវបើកទ្វារ នៅដើមឆ្នាំក្រោយ។
ប្រភពគេហទំព័រ express បានចុះផ្សាយថា កាលពីដើមសប្ដាហ៍កន្លងទៅ មានពាក្យចរចារាមលេចចេញឡើងយ៉ាងក្ដៅគគុក ចេញពីក្លឹបធំ Man United ដោយ ស្ដែងឲ្យដឹងពីគម្រោងរបស់លោក Louis Van Gaal ថាគ្រោងនឹងចាយលុយរហូតដល់ទៅ ១៦៥ លានផោន ដើម្បីផ្ទេរជើងប្រយុទ្ធពីររូបពីក្លឹប Real Madrid ខណៈដែល ទ្វាររដូវកាល នឹងបើកឡើងវិញនៅខែមករា ខាងមុខនេះ។ ប៉ុន្ដែស្របពេលថ្ងៃនេះ គណៈគ្រប់គ្រងក្លឹប Real Madrid លោក Zinedine Yazid Zidane បានដិសេធយ៉ាងរហ័ស ថា អ្នកទាំងពីរមិនមែនសម្រាប់លក់នោះឡើយ ។
គម្រោងរបស់លោក Louis Van Gaal សម្រាប់ខែមករាខាងមុខបានត្រូវគេបង្ហាញថា គាត់ត្រូវការកីឡាករ ណាដែលមានភាពវៃឆ្លាត រហ័សក្នុងជួរប្រយុទ្ធ ដែលអ្នកទាំងនោះ ត្រូវបានគាត់បង្ហាញរួចម្ដងហើយ ។ ចំណែកតម្លៃខ្លួន គាត់ក៏បានចែករូចស្រេចផងដែរ គឺ Ronaldo ៩២.៥ លានផោន និង Bale គឺ ៧២.៥លានផោន។ ប៉ុន្ដែទោះជាយ៉ាងណា លោក Zinedine Yazid Zidane បានបដិសេធពីចម្ងាយ នឹងដំណឹងនេះ ដោយអះអាងថា គ្មានផ្លូវដែល Man United អាចទិញបានអ្នកទាំងពីរនោះទេ ។
ដោយ៖ អឿ អ៊ុយ