CamNews

កីឡាអន្តរជាតិ 

បេក្ខជន ៨រូប ដែលត្រូវ FIFA ជ្រើសឲ្យឈរឈ្មោះជាបេក្ខជន បោះឆ្នោតជាប្រធាន នាអាណត្ថិខាងមុខ

ព័ត៌មានកីឡា៖ ថ្ងៃទី ២៦ ខែតុលា សមាគម FIFA បានរៀបចំកិច្ចប្រជុំសម្រេចលើ ការជ្រើសរើសបេក្ខ​ជនចូលរួមឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសតាំងប្រធានថ្មីរបស់ FIFA ដែលលោក Sepp Blatter​ នឹង​ប្រកាសខ្លួនចុះចេញពីតំណែង នៅឆ្នាំក្រោយនេះ ។ សមាសភាពដែលបានជ្រើសរើស មានចំនួន ដល់​ទៅ ៨នាក់ ដែលក្នុងនោះ ក៏មានវត្ដមានព្រះអង្គម្ចាស់ ALI BIN AL HUSSEIN ដែរធ្លាប់ចាញ់សន្លឹកឆ្នោត លោក​ Sepp Blatter កាលពីបោះឆ្នោតកន្លងមក​។ 

សមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោត៖ 

១. ព្រះអង្គម្ចាស់ ALI BIN AL HUSSEIN គឺជាព្រះអនុជរបស់ស្ដេច Jordan ព្រះនាម Abdullah។ ព្រះ​អង្គ​​ម្ចាស់បានចូលខ្លួនក្នុងវិស័យកីឡាបាល់ទាត់ ពោលក្លាយជាមន្រី្ដ FIFA តាំងតែពីឆ្នាំ ២០១១ មកម្ល៉េះ ។ 

២. លោក MICHEL PLATINI គឺជាអតីតកីឡាករបាល់ទាត់ មួយរូបដ៏ឆ្នើម ដែលទទួលបានការគាំទ្រមិនអន់នោះទេ ស្ទើរតែគ្រប់ការប្រកួត ។ បច្ចុប្បន្ន រូបលោក គឺជាប្រធានសមាគម បាល់ទាត់ UEFA ខណៈដែលថ្មីៗនេះ ក៏ទើបតែមានរឿងអាស្រូវចោទប្រកាន់ជាច្រើនចំពោះរូបគាត់ ជាមួយលោក Sepp Blatter អំពីទឹកប្រាក់ ចំនួន ១.៨ លានផោន ក្នុងអំពើពុករលួយ ។ 

៣.​លោក JEROME CHAMPAGNE មានវ័យ ៥៧ឆ្នាំ ដែលមានតំណែងជាក្រុមប្រឹក្សា របស់អ្នករៀបចំ​ ព្រឹត្ដិការណ៍ FIFA ។ រូបលោកបានចូលខ្លួន បម្រើការងារ ក្នុងគ្រួសារ FIFA តាំងតែពីឆ្នាំ ១៩៩៩ ក្នុងមុខតំណែងដំបូងជារដ្ឋលេខាធិការចាត់ការទូរទៅ ស្ថិតក្រោមការគ្រប់គ្រង របស់លោក Sepp Bletter ។ ហើយកន្លងមក រូបលោក គ្មានប្រវត្ដិជាកីឡាករ បាល់ទាត់អ្វីដូចគេនោះទេ ប៉ុន្ដែគាត់ក៏ធ្លាប់បានធ្វើការ​ជាអ្នកការសែត ក្នុងវិស័យបាល់ទាត់ របស់ប្រទេសបារាំងផងដែរ។ 

៤. លោក DAVID NAKHID វ័យ ៥១ ឆ្នាំក៏ធ្លាប់ជាអតីតកីឡាករ​បាល់ទាត់ របស់ក្លឹប មួយចំនូន​ក្នុងប្រទេស​ Switzerland ។ 

៥.​ លោក TOKYO SEXWALE មានវ័យ ៦១ឆ្នាំ គឺជាសមាជិក ក្រុមអ្នកដេញថ្លៃទីផ្សារម្ចាស់ផ្ទះ FIFA របស់ប្រទេសអាព្រិកខាងត្បូង កាលពីឆ្នាំ ២០១០ ហើយក៏ជាអតីតទណ្ឌិត​ជាមួយលោក Nelson Mandela ​អស់រយៈពេល ១៣ ឆ្នាំ ពីបទចោទប្រកាន់ការធ្វើភាវរៈកម្ម ។ ហើយមកទល់ពេលបច្ចុប្បន្ន គាត់ក៏ជា​មន្ដ្រីគណៈក​​ម្មការ ផ្សព្វផ្សាយរបស់ FIFA ផងដែរ។ 

៦.លោក SHAIKH SALMAN BIN EBRAHIM AL KHALIFA គឺជា ប្រធាន ហសព័ន្ធកីឡាករបាល់ទាត់ ប្រចាំនៅអាស៊ី តាំងពីឆ្នាំ ២០១៣ ។ ហើយក្នុងឆ្នាំនេះផងដែរ លោក SHAIKH SALMAN ក៏ត្រូវបានគេ​បោះឆ្នោតឲ្យធ្វើជា អនុប្រធាន FIFA រហូតដល់ទៅ ៤ឆ្នាំ។ 

៧. លោក GIANNI INFANTINO វ័យ ៤៥ឆ្នាំ គឺជាមេធាវីជនជាតិ​ ស្វីស ហើយក៏ជាអនុរដ្ឋលេខាធិការ ប្រចាំនៅ UEFA តាំងពីឆ្នាំ ២០០៩ ។ 

៨.​ លោក MUSA BILITY វ័យ ៤៨ ឆ្នាំប្រធាន សមាគម បាល់ទាត់ Liberian ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sportsfan


Tags: Sport News Fifa officials