CamNews

រូបភាពផ្សេងៗ 

Mexico បញ្ចេញកម្លាំងការពារសន្ដិសុខសម្រាប់ G20

ប្រទេស Mexico បាន និងកំពុងប្រើប្រាស់កម្លាំងទ័ព និងនគរបាលដើម្បីការពារសន្ដិសុខសម្រាប់
កិច្ចប្រជុំកំពូល G20 ដែលចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី ១៨ ដល់ ១៩មុថុនា។

Mexico​ បានបញ្ចេញនគរបាលប្រមាណជា ១.០០០នាក់ ដើម្បីការពារសន្ដិសុខសម្រាប់កិច្ចប្រជុំ
កំពូល G20 នេះ ដែលជាកិច្ចប្រជុំមួយ មានមេដឹកនាំនៃបណ្ដាប្រទេសមហាអំណាចពិភពលោក
ចូលរួម។

កាលពីម្សិលមិញ នគរបាល Mexico កំពុងត្រួតពិនិត្យនៅ Los Cabos ភាគពាយព្យប្រទេសនេះ។
Los Cabos គឺជាកន្លែងដែលកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននិងមាន
ការផ្លាស់ប្ដូរ(G20) ត្រូវបានប្រារព្ធធ្វើឡើង។

ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់នគរបាល Mexico កំពុងល្បាតពីលើអាកាស Los Cabos

នគរបាល Mexico ​និងកាំភ្លើងយន្ដដែលត្រូវបានបំពាក់នៅលើឧទ្ធម្ភាគចក្រ Black Hawk ដែល
កំពុងល្បាតពីលើអាកាស ​San Jose del Cabo​ ក្បែរកិច្ចប្រជុំ G20 ។

ទាហានកំពុងល្បាតនៅ Los Cabos

ឧទ្ធម្ដភាគចក្រជាច្រើនត្រូវបានគេប្រើប្រាស់ដើម្បីរក្សាសន្ដិសុខសម្រាប់កិច្ចប្រជុំនេះ

ទូកល្បាតរបស់ Mexico នៅតាមឆ្នេរ San Jose del Cabo

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Mexico G20 meeting