CamNews

កីឡាអន្តរជាតិ 

កីឡាករ​សំខាន់​ៗ អាល្លឺ​ម៉ង់​របួស ៣​នាក់ មុន​ប៉ះ​បារាំង ថ្ងៃ​​ព្រហស្បតិ៍ វគ្គ​ពាក់​កណ្តាល​ផ្តាច់​....

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Marion Gomez និងមិត្តរួមក្រុមខ្សែបម្រើ Sami Khedira រួមជាមួយ Bastian Schweinsteiger សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​របស់​គ្រូ​បង្វឹក Joachim Loew នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលត្រៀមប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រ ទល់​នឹង​ម្ចាស់​ផ្ទះ​បារាំង នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ហើយ​នៅ​ក្នុង​ទីក្រុង Marseille នៃ​យុទ្ធនា​ការ Euro 2016។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា កីឡាករវ័យ ៣០ឆ្នាំ ដែលស៊ុតបញ្ចូលទីបាន ២គ្រាប់ពីការចូលលេងនៅ Euro 2016 បាន៤ប្រកួតនោះ ត្រូវ​បាន​ប្តូរ​ចេញ​ភ្លាមៗ បន្ទាប់​ពី​បញ្ជូន​បាល់​ឲ្យ​បាល់​មិត្ត​រួម​ក្រុម Mesut Oezil ស៊ុតបញ្ចូលទី នាំមុខអ៊ីតាលី កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ក្នុង​វគ្គ ៨​ក្រុម​ចុង​ក្រោយ ដោយ​សារ​តែ​រង​របួស​រមួល​សាច់​ដុំ​។

ទន្ទឹមគ្នានោះ១ថ្ងៃបន្ទាប់ សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DBF) ក៏បានចេញសេចក្តីថ្លែងការណ៍ថា អតីតខ្សែប្រយុទ្ធ ក្លឹប Bayern Munich រូបនេះ នឹង​ខក​ខាន​ក្នុង​ក្រុម​ឥន្រ្ទី​ដែក​អាល្លឺម៉ង់ រហូតដល់ចប់ Euro 2016 ដោយមិនអាចចូលលេងបានទេ ពេល​ម្ចាស់ពាន World Cup 2014 មួយ​នេះ ត្រូវ​បាន​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​មាន់គក​បារាំង​នៅ​វគ្គ ៤​ក្រុម​ចុង​ក្រោយ។

បន្ថែមពីលើនេះ សហព័ន្ធអាល្លឺម៉ង់ ក៏បានបង្ហាញពីមន្ទិលសង្ស័យសម្រាប់កីឡាករ ២រូបទៀតមាន កីឡាករខ្សែបម្រើមក ពីក្លឹប Juventus, Sami Khedira របួស​សាច់​ដុំ និង​កីឡាករ​មក​ពី​ក្លឹប Manchester United, Bastian Scheinsterger រង​របួស​ជង្គង់​៕

ខ្សែប្រយុទ្ធ Mario Gomez (រូបកណ្តាល)

ខ្សែបម្រើប្រយុទ្ធ Sami Khedira (រូបកណ្តាល)

ខ្សែបម្រើ Bastian Schweinsteiger (រូបស្តាំ)

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Mexico Oil plant Int news Hot news