ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ធ្មេញដែលនៅក្នុងមាត់រូបសំណាកនេះ អាចជាស្នាដៃរបស់សាស
និកណាមួយ ដែលបានបូជាចំពោះព្រះ កាលពីសតវត្សទី ១៨ នៃសហស្សវត្សមុន។
រូបភាពនៃរូបសំណាកព្រះយេស៊ូ ដែលថតដោយម៉ាស៊ីន កម្មរស្មី X
រូបភាពនៃរូបសំណាកព្រះយេស៊ូ ដែលមានអាយុកាល ៣០០ឆ្នាំ នៅ ប្រទេស ម៉ិចស៊ិច ដែលថត
ដោយម៉ាស៊ីនកម្មរស្មី X បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់មនុស្សទូទៅ បន្ទាប់ពី ក្រុម
អ្នកវិទ្យាសាស្ដ្រ បានរកឃើញ ធ្មេញមនុស្សពិតៗ ស្ថិតក្នុងមាត់របស់រូបសំណាកនេះ។ ប្រការ
ដែលចម្លែកជាងគេ គឺថា ធ្មេញទាំងនេះ ស្ថិតក្នុងស្ថានភាពល្អ។
ប្រភពព័ត៌មាន បានឱ្យដឹងថា អ្នកវិទ្យាសាស្ដ្រមួយក្រុម ដែលទទួលបន្ទុកកិច្ចការជួសជុលបណ្ដា
រូបសំណាកបុរាណ ក្នុងនោះ មានរូបសំណាកព្រះយេស៊ូ ដែលត្រូវបានគេកសាងឡើងកាលពី
សតវត្សទី ១៨ នៃសហស្សវត្សមុន។ ក្រុមអ្នកវិទ្យាសាស្ដ្រ ឱ្យដឹងថា ធ្មេញពិតចំនួន ៨ ដែលស្ថិត
ក្នុងមាត់រូបសំណាកនេះ ត្រូវបានគ្រិស្ដសាសនិកម្នាក់ បូជា ដើម្បីសំដែងការដឹងព្រះគុណចំពោះ
ព្រះយេស៊ូ។
រូបសំណាកព្រះយេស៊ូ ដែលបានបង្កការភ្ញាក់ផ្អើល ដោយសារតែមានធ្មេញមនុស្សពិត
វិស្វករ Fanny Unikel ឱ្យដឹងថា ជាធម្មតា គេតែងប្រើប្រាស់ឈើ ឬឆ្អឹង ដើម្បីធ្វើជាធ្មេញក្លែងក្លាយ
សម្រាប់រូបសំណាក ដូច្នេះ ករណីធ្មេញមនុស្សពិតៗ បែបនេះ គឺជារឿងចម្លែកមួយ។
ប្រភពព័ត៌មាន ក៏បានសរសេរថា រូបសំណាកព្រះយេស៊ូនេះ គឺជាកម្មសិទ្ធិរបស់វិហារមួយ ស្ថិតក្នុង
ខណ្ឌ San Bartolo Cuautlalpan នៃក្រុង Mexico City ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail