CamNews

តារា 

សោភ័ណ្ឌ លីនដា ត្រៀមបង្វេច ចេញទៅអូស្ត្រាលី ស្អែកនេះ

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង មានដើមកំណើត មកពីទឹកដីអ្នកលឿង ខេត្តព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា ក្រោយពីលេចមុខល្បីឈ្មោះ ក្នុងអាជីពសិល្បៈ តួសម្តែងខ្សែភាពយន្ត ក្នុងស្រុកច្រើនគួសមមក ស្រាប់តែ ក្តាប់បានឱកាសចេញទៅកើបលុយ និង កំសាន្តនៅក្រៅប្រទេស ក្នុងពេលឆាប់រហ័សបំផុត។

ប្រាប់គេទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កញ្ញា សោភ័ណ្ឌ លីនដា បានប្រាប់ឱ្យដឹងថា ឥឡូវនេះ នាងបាននឹងកំពុងតែត្រៀមបង្វេច ចេញទៅសម្តែង -ច្រៀង និង ដើរលេងកំសាន្តនៅប្រទេសអូស្រ្តាលី រយៈពេលប្រមាណជា ៣ ខែ ឬអាចឈានទៅដល់៦ ខែ ទើបវិលត្រឡប់ មកប្រទេសកំណើតវិញ ។

តារាសម្តែងសាច់ស រាងតូចច្រឡឹង សោភ័ណ្ឌ លីនដា បាននិយាយបន្តថា "បើតាមគម្រោ ងខ្ញុំ នឹងឡើងយន្តហោះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះហើយ ។ វាជាលើកទី១ សម្រាប់ខ្លួនខ្ញុំ ដែលបានឱកាសចេញ ទៅប្រទេសមួយនេះ.."។

សោភ័ណ្ឌ លីនដា បានបន្ថែមថា នេះក៏ជាឱកាស ដ៏កម្ររមួយសម្រាប់ខ្លួននាងផ្ទាល់ ដែ លបានចេញទៅបង្ហាញសមត្ថភាព នៅលើទឹកដីប្រទេសអូស្រ្តាលី ហើយនាងក៏សង្ឃឹមថា អាចនឹងទទួលបានការគាំទ្រ និង ភាពជោគជ័យពេលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីការចេញទៅបង្ហាញវត្តមាន ជាលើកដំបូង ក្នុងពេលឆាប់ៗនេះ។

តារាសម្តែងរលកថ្មីវ័យ ២០ ឆ្នាំ កញ្ញា សោភ័ណ្ឌ លីនដា ត្រូវបានគេកត់ស្គាល់ឃើញថា បន្ទាប់ពីដាក់ខ្លួន ចូលប្រឡូកក្នុងវិស័យសិល្បៈ មិនទាន់បានយូរឆ្នាំប៉ុន្មានផងតារារូបនេះ ហាក់ឡើងកូដច្រើន គួរសមតាមរយៈ នៃការលេចមុខតួសម្តែង នៅក្នុងសាច់រឿងភាគ រឿងដុំ និង ឈុតកាយវិកាខារ៉ាអូខេ តាមបណ្តាផលិតកម្មតូចធំ ក្នុងស្រុកមួយចំនួន។ ខណៈដែលតារាប្រុស-ស្រី រួមជំនាន់ឯទៀត នៅមិនទាន់មានសន្ទុះ ក្នុងទីផ្សារសិល្បៈច្រើន ដូចនាងនោះទេ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh