នៅក្នុងអត្ថបទនេះ Camnews សូមអញ្ជើញលោកអ្នក មកភ្លក្សរសជាតិភេជ្ជៈធ្វើដោយដៃ ដ៏ឆ្ងាញ់ពិសា ដែលបានមកពីផ្លែផាស់សិន និងគ្រឿងទេសដទៃទៀត។ ផាស់សិន គឺជាផ្លែឈើមួយប្រភេទ មានជាតិជូ និងឈ្ងុយ ក្រៅពីមានរសជាតិឆ្ងាញ់ ផាស់សិនមានផ្ទុកសមាសធាតុល្អៗជាច្រើនសម្រាប់សុខភាពដូចជា៖ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម សាធាតុរ៉ែ វីតាមីន និងជាតិសរសៃ Fiber។
ជាតិសរសៃ Fiber មានប្រសិទ្ធភាព កម្ចាត់ជាតិកូឡេស្ដេរ៉ូលពីរាងកាយ និងជួយការពារភ្នាសរំអិល នៅក្នុងពោះវៀនធំ ដោយការកាត់បន្ថយពេលវេលាប៉ះដោយផ្ទាល់ទៅនឹងសាធាតុពុល នៅក្នុងពោះវៀន និងសារធាតុគីមីបណ្ដាលឱ្យកើតជំងឺមហារីកពោះវៀនធំ។ វីតាមីន C នៅក្នុងផ្លែផាស់សិន ជួយរាងកាយ ក្នុងការវិវឌ្ឍ រ៉េស៊ីស្ត័រប្រឆាំងនឹងភ្នាក់ងារបង្ករជំងឺផ្ដាសាយ និងសារធាតុ Free Radical ដែលបង្កជាការរលាក។ ផ្លែផាស់សិន មានផ្ទុកវីតាមីន A និងសាធាតុប្រឆាំងនឹងអុកស៊ីដកម្ម Flavonoid ដូចជា B-carotene និងសារធាតុ cryptoxanthin-β។ ការសិក្សាស្រាវជ្រាវបង្ហាញថា សមាសធាតុផ្ទុកគុណសម្បត្ដិប្រឆាំងនឹងអុកស៊ីដកម្ម និងវីតាមីនA មានសារៈសំខាន់ជួយឱ្យភ្នែកមើលឃើញបានច្បាស់ល្អ។ លើសពីនេះទៀត ជីវជាតិ A ជាតម្រូវការចាំបាច់ ដើម្បីរក្សាភ្នាសរំអិល និងស្បែកឱ្យមានសុខភាពល្អ ហើយសារធាតុ Flavonoid មានគុណសម្បត្ដិ ការពារមនុស្ស ពីជំងឺមហារីកសួត និងជំងឺមហារីកមាត់ធ្មេញ។
ផាស់សិន មានផ្ទុកនូវសារធាតុប៉ូតាស្យូម ដែលសារធាតុនេះជាសមាសធាតុសំខាន់ ជំនួយដល់កោសិកា និងជាតិទឹកក្នុងរាងកាយ និងជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។ ក្រៃលែងជាងនេះទៀត វាមានផ្ទុកនូវសារធាតុរ៉ែសំខាន់ៗជាច្រើនទៀតដូចជា ជាតិដែក ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រ។
Camnews សូមលើកយកភេសជ្ជៈ ដែលធ្វើពីផ្លែផាស់សិន ដែលមានឈ្មោះថា “Passion Fanta” ដូចខាងក្រោមនេ៖
គ្រឿងផ្សំ
- ផ្លែផាស់សិន ២ផ្លែ
- ទឹកដោះគោខាប់ ៨០មល
- Fanta រសជាតិក្រូច ១២០ មល ឬច្រើនជាងនេះតាមចូលចិត្ដ
- ទឹកកក
វិធីធ្វើ
យកផ្លែផាស់សិនពីរផ្លែមកកាត់ចំពាក់កណ្ដាល រួចយកស្លាបព្រាដួសសាច់ និងគ្រាប់របស់វាដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក។ ចាក់ទឹកដោះគោខាប់ចូល តាមបរិមាណដែលបានកំណត់ខាងលើ បន្ទាប់មកចាក់ Fanta និងដាក់ទឹកកកចូល រួចក្រឡុករហូតដល់គ្រឿងផ្សំទាំងអស់ម៉ត់ចូលគ្នា។ សាកពិសាមើល!ប្រាកដជាមានរសជាតិផ្អែមឆ្ងាញ់ពិសា!!!
អត្ថបទ៖ សារ៉ាត