CamNews

ព័ត៌មានជាតិ 

ចូលចិត្តណាស់អាការងារដែលសង្គមគេស្អប់ខ្ពើម! ខ្វះអីការងារធ្វើ ម៉េចក៏ចូលចិត្តម៉េស ការងារចឹងៗ!

(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមានឈ្មោះ គី ស៉ីថា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុច ស្ពានអូខ្លុង ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន្ត ដោយដកហូតថ្នាំញៀនម្សៅក្រាមពណ៌ស ទម្ងន់៨៣០.០៩ក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នទាំងជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news