ព័ត៌មានកីឡា៖ កំពូលតារាម៉ូដែល ដ៏ល្បីជនជាតិ អ៊ីតាលី និងជាស្រីស្អាត ដែលគាំទ្រវិស័យកីឡាបាល់ទាត់នោះ បានបង្វែរការចាប់អារម្មណ៍អ្នកគាំទ្ររបស់នាង នៅលើបណ្ដាញទំនាក់ទំនងសង្គមអនឡាញ ដោយសន្យាថាប្រសិនជា ក្រុមបាល់ទាត់ដែលកញ្ញាគាំទ្រ បានតំឡើងតំណែងចូលលេងក្នុងជួរ League ស៊េរី A ដូចរដូវកាលមុនវិញ នោះកញ្ញានឹងថតរូបភាពអាក្រាតកាយ បង្ហាញដងខ្លួនដ៏ស្រស់ស្អាត របស់កញ្ញាបង្ហោះជូនអ្នកគាំទ្រ។
កញ្ញា Francesca Casula ដែលមានរូបឆោមប្រឡោមស្រស់ នឹងជាតារាម៉ូដែលដ៏ល្បីជនជាតិ អ៊ីតាលី ត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងពាក្យសម្ដីប្ដេជ្ញាចិត្ដប៉ុន្មានម៉ាត់ របស់កញ្ញា ថានឹងថតរូបភាព អាក្រាតកាយ ដើម្បីលើកទឹកចិត្ដក្រុមបាល់ទាត់ ដែលកញ្ញាគាំទ្រ គឺ Cagliari FC ដែលធ្លាក់តំណែង ចូលលេងក្នុង ជូរ League ស៊េរី B ដោយកន្លងមក ក្លឹប មួយនេះ លេងក្នុង League ស៊េរី A កាលពីរដូវកាល ២០១៤-២០១៥ ។ ប្រភពដែលបានបន្ដទៀថា រូបកញ្ញា បានគាំទ្រ ក្លឹបបាល់ទាត់នេះជាយូមកហើយ ហើយក៏មិនចង់មើលឃើញ ភាពកម្សោយនេះ ត្រូវធ្លាក់យ៉ាងដូច្នោះដែរ ។
កញ្ញា Francesca Casula មិនត្រឹមមាន ប្រជាប្រិយភាពខ្លាំងផ្នែករូបសម្រស់នោះទេ ហើយថែមទាំង ជាតារាម៉ូដែលដ៏ល្បីថត ស្ព៉តផលិតផលឲ្យក្រុមហ៊ុន ធំៗទៀតផងមានដូចជា Ducati, Yokohama និង Cimbria។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្រាប់ការសន្យានេះ ក៏មានប្រិយមិត្ដខ្លៈ មិនពេញចិត្ដនឹងការសម្រេចចិត្ដនេះផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror