CamNews

តារា 

សុខ ពិសី បដិសេធ វះកាត់មុខ ក្រោមមុខកាំបិទ តែ ចាក់ថ្នាំបំប៉នកោសិកា

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត កញ្ញា សុខ ពិសី តារាចម្រៀងល្បីល្បាញ ប្រចាំផលិតកម្មសាន់ដេ ជាមួយនឹងទឹកដមដ៏ទន់ភ្លន់ ទាក់ទាញយកប្រជាបិយភាព តាមរយៈការច្រៀងរបស់កញ្ញា ឥឡូវនេះសូមចេញមុខមកពន្យល់ទស្សនិកជន ពាក់ព័ន្ធជាមួយនិងផ្ទៃមុខ របស់កញ្ញា ដែលមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា កញ្ញា សុខ ពិសី វះកាត់កែច្រមុះនោះ តែតាមធាតុពិត កញ្ញាទទួលស្គាល់ថា «បានចាក់ថ្នាំបំប៉នកោសិកា ឲ្យច្រមុះស្រួចតែប៉ុណ្ណោះ មិនបានធ្វើការវះកាត់កែច្រមុះ ណានោះឡើយ»។

កញ្ញា សុខ ពិសី បានថ្លែងបញ្ជាក់ និងអះអាងយ៉ាងដូច្នេះថា «សូមបងប្អូនទស្សនិកជន ដែលគាំទ្រដល់រូបនាងខ្ញុំ សូមជឿជាក់លើរូបនាងខ្ញុំចុះ នាងខ្ញុំពិតជាបានចាក់ថ្នាំជួយថែបំប៉នសុខភាពច្រមុះ ដូច្នេះវាធ្វើឲ្យច្រមុះរបស់ខ្ញុំ ហាក់ដូចជាស្រួចជាងមុនបនិ្តច បូករួមជាមួយនិងការ Makeup ផងនោះ ធ្វើឲ្យពុកម៉ែ បងប្អូន មើលច្រឡំថារូបនាងខ្ញុំ វះកាត់កែច្រមុះ តែតាមការពិតនាងខ្ញុំពុំបានវះកាត់កែច្រមុះបនិ្តចណាឡើយ បានត្រឹមតែប្រើប្រាស់ថ្នាំជួយបំប៉នសុខភាពច្រមុះតែប៉ុណ្ណោះ សូមជឿជាក់លើរូបនាងខ្ញុំចុះ ហើយនិងអរគុណដល់បងប្អូន និងសូមគាំទ្រដល់រូបនាងខ្ញុំបន្តទៀត ដើម្បីលើកស្ទួយដល់វិស័យសិល្បៈ របស់ខ្មែរយើង, សូមអរគុណយ៉ាងខ្លាំង។

ដោយឡែកឆ្លើយតបនឹងការលើកឡើង របស់អ្នកគាំទ្រម្នាក់ បានសរសេរថា «ខ្ញុំគាំទ្រ និងស្រឡាញ់ សុខ ពិសី ប៉ុន្តែខ្ញុំស្អប់ត្រង់គាត់កុហក» ពាក់ព័ន្ធនឹងពាក្យពេជន៍នេះកញ្ញា សុខ ពិសី បានបញ្ជាក់តាមរយៈថា កញ្ញាមិនបានកុហកនោះទេ ព្រោះមិនមានឳកាសបានបកស្រាយ។ កញ្ញា ពិសី បាននិយាយថា ពិតជាមិនបានវះកាត់ច្រមុះនោះទេ គ្រាន់តែចាក់ថ្នាំបំប៉នកោសិកា ឲ្យច្រមុះស្រួច មិនបានវះកាត់ទេ។

កញ្ញា ធីតា ដែលជាអ្នកគាំទ្រវិស័យសិល្បៈដ៏ងប់ងល់ម្នាក់ ជាពិសេសលើកញ្ញា សុខ ពិសី បានថ្លែងប្រាប់អង្គភាពព័ត៌មានយើងខ្ញុំ តាមប្រព័ន្ធអេឡិចត្រូនិចថា ខ្ញុំសូមប្រកាសគាំទ្រការលើកឡើងរបស់កញ្ញា សុខ ពិសី និងសូមគាំទ្រដល់ការច្រៀង និងសម្តែងរបស់កញ្ញា សុខ ពិសី ខ្ញុំស្រឡាញ់សុខ ពិសី ទោះបីផ្ទៃមុខខុស ឬមិនខុស គឺគាំទ្រ។

ក្រៅពីកញ្ញា ធីតា លើកឡើងនូវការគំាទ្រខាងលើនេះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បានសរសេរ Comment គាំទ្រដល់កញ្ញា ហើយ បានលើកឡើងថា ទោះបីកែ ឬមិនកែ មិនបញ្ហា និងមិនសំខាន់នោះទេ ពីព្រោះកញ្ញាច្រៀងមានសំឡេងទឹកដមពីរោះ, តាមការពិតក្នុងវិស័យ សិល្បៈត្រូវតែមានការអភិវឌ្ឍន៍ មិនអាចនៅមួយកន្លែងនោះទេ ត្រូវចេះតុបតែងយកស្ទាយ៍ថ្មីៗ ក្បាច់ថ្មីៗ និងបទចម្រៀងថ្មីៗ ដើម្បីមកបំពេរអារម្មណ៍ដល់អ្នកស្តាប់។

សូមជម្រាបថា នាពេលថ្មីៗនេះ អ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួនតូច បានសរសេររិះគន់ដល់ កញ្ញា សុខ ពិសី ប៉ុន្តែមានមតិចំនួនច្រើន បានសរសេរគាំទ្រថា កញ្ញានៅតែស្រស់ស្អាត ហើយរឹតតែស្រស់ស្អាត ជាងមុនទៅទៀត ព្រោះមុខមាត់និងផ្ទៃមុខល្អជាងមុន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh