CamNews

កីឡា 

ថ្នាក់ដឹកនាំ Real Sociedad មានទំនុកចិត្ដខ្ពស់ថានឹងអាចផ្ដួល Real Madrid ខណៈក្រុម​អវត្ដមាន Ronaldo

ព័ត៌មានកីឡា៖​ ក្រុម Real Madrid ត្រៀមខ្លួននឹងប្រឈមមុខជាមួយក្រុម Real Sociedad ដែលធ្លាប់មាន​ប្រវត្ដិបានផ្ដួល ក្រុម Barcelona កាលពីកន្លងទៅថ្មីៗនេះ ហើយខណៈពេលនេះ ក្រុមមានឱកាសជួបជា​មួយ Real Madrid ដែលស្ថិតក្នុងអវត្ដមាន Ronaldo ធ្វើឲ្យក្រុម​ មានទំនុកចិត្ដកាន់តែខ្លាំង​ដើម្បីផ្ដួល ក្រុម​ខ្លាំង​មួយ​ទៀត ឲ្យដូចជា Barcelona ដូច្នោះដែរ ។ 

យោងតាមការលើកឡើង​របស់ ថ្នាក់ដឹកនាំក្រុម​ Real Sociedad គឺលោក David Moyes បានស្រែកប្រាប់ដល់​ អ្នកការសែត ព្រមទាំង កីឡាកររបស់ខ្លួន ថា គាត់ពិតជាមានទំនុកចិត្ដខ្ពស់ដល់ការប្រកួតខាងមុខ​នេះ ណាស់ ដែលកន្លងមក គាត់មិនធ្លាប់មានអារម្មណ៍បែបនេះឡើយ ។ ការជួបគ្នាជាមួយ Real Madrid ពេល​ ពិតជាស្ទើតែមិនគួរឲ្យជឿថា Ronaldo ត្រូវអវត្ដមាន ចំពេលល្អបែបនេះសោះ​ ។ 

ប្រភពព័ត៌មានពីគេហទំព័រ ប៊ីប៊ីស៊ី បានបង្ហាញថា ដំណើការប្រកួតរបស់ Real Madrid ម្ដងនេះ បានធ្វើឲ្យថ្នាក់​ដឹកនាំ​ក្រុម​មានការព្រួយបារម្មណ៍ផងដែរ ដែលការប្រកួតកន្លងមក ក្រុមមានទំនុងចិត្ដខ្ពស់នឹងការប្រ​កួតខណៈដែលមានវត្ដមាន Ronaldo ។ លើសពីនេះទៅទៀត ការប្រកួតរបស់ក្រុម​នឹងត្រូវបង្ហាញ វត្ដ​មាន​​កីឡាករថ្មីឈ្មោះថា Lucas Silva ​ខ្សែបម្រើកណ្ដាល ក្រុមជម្រើសជាតិ ប្រេស៊ីល ដែលល្បីថា ជាកីឡាករ​មានរូបរាងសង្ហា និង រឹងមាំ ទៀតផង ។ 


Lucas Silva ​កីឡាកថ្មីរបស់ Real Madrid


Tags: Sport News Real Madrid Real Sociedad