ព័ត៌មានកីឡា៖ ក្លឹប Real Madrid ដឹកនាំដោយលោក Florentino Pérez បានរៀបចំពិធីផ្ដល់អធិបតីភាពដល់ កីឡាករ Cristiano Ronaldo ជាកំពូលកីឡាករ ដែលរកគ្រាប់បាល់បាន ច្រើនជាងគេ គ្រប់ការប្រកួត។ ដោយឡែកកីឡាករបាន រកគ្រាប់បាល់ស្មើនឹងអតីតខ្សែប្រយុទ្ធដ៏ឆ្នើម ឈ្មោះថា Raúl González ដែលរកគ្រាប់បាល់បាន ឲ្យក្លឹប Real Madrid ដល់ទៅ ៣២៤ គ្រាប់។
មិនត្រឹមតែប៉ុណ្ណោះទៀតសោត Ronaldo បានបំបែកកំណត់ត្រា ស្វែងរកគ្រាប់បាល់ទី ៥០០ គ្រាប់ ផងដែរក្នុងឱកាសចូលរួមប្រកួត ដល់ទៅ ៧៥៣ ប្រកូត។
ក្នុងពិធីអបអរសាទរ យ៉ាងអធិកអធម មានសមាជិកកីឡាករជាច្រើន ចូលរួម ក្នុងនោះក៏មាន Gareth Bale, Karim Benzema និង Marcelo ដែល ពួកគេមើលទៅ ពិតជាសប្បាយរីករាយ នឹងត្រេកអរចំពោះ លទ្ធផលនេះណាស់ ។ លើសពីនេះទៀត នៅមាន ម្ដាយនឹង កូនប្រុស របស់កីឡាករ ផងដែរដែលបានចូលរួម អបអរ។
រង្វាន់ទទួលបានក្នុងកម្មវិធីនោះ គឺ ស្បែកជើង ដោយមានចារឈ្មោះ Cristiano Ronaldo នៅផ្នែកខាងក្រោម ជាមួយនឹង ចំនួនគ្រាប់បាល់ ៣២៤ នៅផ្នែកខាងក្រោម ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Dailymail