CamNews

ព័ត៌មានជាតិ 

ឃាតកម្មសម្លាប់ផ្តាច់ពូជ ទាំងឪក្មេក ម៉ែក្មេក ប្រពន្ធ និងកូន ស្លាប់៤ របួសធ្ងន់១ នៅស្រុកចំការលើ

កំពង់ចាម៖ ឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងក្នុងគ្រួសារ បណ្តាលស្លាប់៤នាក់ និង១នាក់របួសធ្ងន់ ដោយសារបុរសជាប្តី ផឹកសា្រស្រវឹង សម្លាប់ទាំងម៉ែក្មេក ប្រពន្ធ កូននិងឪពុក្មេង (របួសធ្ងន់) កាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ហេតុការណ៍ឃាតកម្មនេះ បានកើតឡើង នៅភូមិពែងមាស ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ នេះបើតាមសេចក្តីរាយការណ៍របស់នគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១ខែធ្នូ ឆ្នាំ២០១៥។

ប្រភពដដែលអះអាងថា ជនសង្ស័យឈ្មោះ អេង ធី ជាកូនប្រសារ នៅភូមិកើតហេតុកខាងលើ បានយកកាំបិត កាប់ទៅលើឪពុក ម្តាយមក្មេក ប្រពន្ធ កូន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ និងរបួសធ្ងន់១នាក់៖ ១ ឈ្មោះ ម៉ៅ យាង ភេទស្រី អាយុ ៦៤  ត្រូវជាម្តាយក្មេក (ស្លាប់) ២ ន្នី សុភានី ភេទស្រី អាយុ៤៥ ឆ្នាំ ជាប្រពន្ធ (ស្លាប់) ៣ ឈ្មោះ ធី ស៊ាងហ៊ី ភេទស្រី អាយុ៦ឆ្នាំ ជាកូន (ស្លាប់) ៤ ឈ្មោះ ធី សីហា ភេទប្រុស ឆ្នាំ ៤ឆ្នាំ (ស្លាប់) និងឈ្មោះ ស្វាយ សាខន ប្រុស អាយុ៦៩ឆ្នាំ ជាឪពុកក្មេក (របួសធ្ងន់)។

សមត្ថកិច្ច បញ្ជាក់ជាបឋមថា មុនពេលកើតហេតុ ជនសង្ស័យ ស្រវឹងស្រានឹងឈ្លោះប្រកែកជាមួយប្រពន្ធ។ ក្រោយកើតជនសង្ស័យ រត់គេចខ្លួនបាត់៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News Kampong Cham