ភ្នំពេញ៖ តារាសម្តែងពន្លកថ្មីដែលរះ លើវិថីសិល្បៈប្រមាណ២-៣ឆ្នាំ កញ្ញាវ៉ាន់ ម៉ូនិច្ច បានបង្ហាញវត្តមានជាមួយឈុតសិចស៊ីបញ្ចេញ រាងល្វត់ល្វន់ ជាមួយឈុតប៊ីគីនី ព័ត៌ទឹកក្រូចយ៉ាងស្រស់សោភា ប្រៀបដូចជាជនបរទេស ខណៈដែលគេនៅចាំបានថា កាលពីដើមឆ្នាំ២០១៥ តារាសាច់សខ្ចីរូបនេះ ធ្លាប់បែកធ្លាយរូបស្រាតម្ដងរួចមកហើយ ហើយក៏ទទួលស្គាល់ថា ជារូបរបស់ខ្លួន ត្រូវបានជនអគតិទម្លាយដែរ។
តារាសម្តែងស្រីដែលធ្លាប់ពើបប្រទះ និងការទម្លាយរូបអាក្រាតកាយ កាលពីពេលកន្លងទៅ កញ្ញា វ៉ាន់ ម៉ូនិច្ច បានបង្ហាញរូបរាងកាយ សខ្ចីគ្រប់កន្លែងឆ្លុះសាច់ ជាមួយឈុតប៊ីគីនី ពណ៌ទឹកក្រូច ពត់ពែនខ្លួន នៅអាងទឹកមួយកន្លែង ស្ថិតនៅប្រទេសសង្ហិបុរី ដោយមិនខ្វល់ពីក្រសែភ្នែក អ្នកដែលតាមសម្លឹងមើល រាងរបស់នាងឡើយ ។
ជាទូទៅហាក់មិនចំឡែកទេ សម្រាប់ជនបរទេស ដែលបង្ហាញរាង ជាមួយឈុតសិចស៊ីបែបនេះ តែសម្រាប់ ប្រទេសយើងពិតជារឿងមួយ ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ព្រោះថាប្រពៃណីវប្បធម៌ របស់យើងគឺមានការស្លៀកពាក់បែប ស្រគត់ស្រគំ មិនមាន ការបញ្ចេញសាច់ស្ទើរ តែទាំងអស់ឡើយ។
ចង់ដឹងថា តារាស្រីវ័យក្មេងរូបនេះ មានរូបរាងស្រស់ស្អាត ជាមួយឈុតប៊ីគីនីនេះ កម្រិតណា សូមទស្សនាទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល