CamNews

ព័ត៌មានអន្តរជាតិ 

ឃើញហើយចង់ស្លត់(មានវីដេអូ)! ក្មេងប្រុសអាយុ ៣ ឆ្នាំឈ្លក់ទឹកបេះស្លាប់ដោយសារតែ.......

ក្មេងប្រុសអាយុ ៣ ឆ្នាំរស់នៅភាគពាយព្យប្រទេសចិនម្នាក់ ឈ្លក់ទឹកស្ទើរនឹងដាច់ខ្យល់ស្លាប់ ក្រោយក្មេងនេះផ្ងារពោះចេញពីពោងកៅស៊ូរបស់ខ្លួន ហើយបានប្រវេប្រវានៅក្នុងទឹករយៈពេល ២ នាទីដោយគ្មាននរណាចាប់អារម្មណ៍ជួយឡើយ។

អ្វី ដែលគួរឱ្យហួសចិត្ដនោះ គ្រូបបង្វិកហែលទឹក ពីរនាក់ប្រចាំការនៅអាងហែលទឹករបស់កុមារនោះ ពុំបានចាប់ភ្លឹកថា ក្មេងប្រុសនោះលិចឈ្លក់ក្នុងទឹកក្រឡាប់ផ្កាប់ផ្ងារឡើយ បើទោះបីជាគ្រូបង្វិកទាំងពីរនាក់ ឈរនៅក្បែរក្មេងនោះក៏ដោយ។

ចុងក្រោយក្មេងប្រុសនោះ ត្រូវបានស្រង់ចេញពីអាងហែលទឹក ក្រោយពីគ្រូបង្វិកម្នាក់ កត់សម្គាល់ថា រាងកាយក្មេងប្រុសនេះសន្លប់ស្ដូកស្ដឹងគ្មានចលនា។ ក្មេងប្រុសម្នាក់នោះ កំពុងស្ថិតក្រោមការថែទាំយ៉ាងយកចិត្ដទុកដាក់ នៅក្នុងមន្ទីរពេទ្យ ។

ដើម្បីទស្សនាវីដេអូសូមចូលនៅទីនេះ 


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ weboff


Tags: Mekongnet