ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United បានសម្រេចចិត្ដ លក់ចេញខ្សែការពារម្នាក់ទៀតហើយ ទៅឲ្យក្លឹប Wigan Athletic ក្នុងតម្លៃខ្លួន តែ១ លានផោនប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់ dailymail បានឲ្យដឹងថា ខ្សែការពារវ័យ ២១ឆ្នាំ របស់ក្លឹប Man Unitd ឈ្មោះ Reece James បានត្រូវលក់ចេញទៅឲ្យក្លឹបក្នុងតំបន់ជាមួយគ្នាគឺ Wigan Athletic ហើយក្នុងតម្លៃខ្លួន តែ ១លានផោន។ ខ្សែការពាររូបនេះ ដូចជាមានខ្សែជីវិតអភ័ព្វ បន្ដិចត្រង់ថា ក្លឹបមិនដែល បានអនុញ្ញាតឲ្យចូលលេងទាល់តែសោះសូម្បីតែម្ដង ពេាលកីឡាករ គឺត្រូវបានក្លឹបផ្ទេរជើងចេញ តាំងតែពីឆ្នាំ ២០១៣ ទៅឲ្យបណ្ដាក្លឹបនានា ផ្សេងទៀត ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្ដែម្ដងនេះ កីឡាករត្រូវលក់ដាច់ទៅឲ្យ Wigan Athletic។
Reece James ត្រូវចូលខ្លួនមកកាន់ Wigan Athletic ក្នុងតម្លៃខ្លួន ១លានផោន ក្នុងលក្ខខណ្ឌកិច្ចកុងត្រារយៈពេល ៣ ឆ្នាំ ហើយលោក Gary Caldwell ដែលជាប្រធានក្លឹប Wigan Athletic ក៏សប្បាយរីករាយ នឹងឱកាសផ្ទេរចូលនេះផងដែរ ដោយគាត់បានលាន់មាត់ថា ជាលើកទីមួយសម្រាប់គាត់ហើយ ដែលចុះហត្ថលេខា ទទួលយកកីឡាករក្មេងដូច្នេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailymail