បើតាមរបាយការណ៍ ដែលចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន News.yahoo នាប៉ុន្មាន
ម៉ោងមុននេះបានអោយដឹងថា មានស្រ្តីជនជាតិចិនម្នាក់បានទៅកាន់មន្ទីរពេទ្យ Changsha
Central Hospital បន្ទាប់ពីនាងមានអារម្មណ៍មិនស្រួលហាក់ដូចជាមានអ្វីស្ថិតនៅផ្នែកខាង
ឆ្វេងនៃក្បាលរបស់នាង។
ក្រោយមក បន្ទាប់ពីធ្វើរោគវិនិច្ឆ័យពីសំណាក់លោកវេជ្ជបណ្ឌិត បានអោយដឹងថា មានសត្វពីងពាង
មួយក្បាលបានរស់នៅក្នុងត្រចៀករបស់នាង អស់រយៈពេលជាង 5 ថ្ងៃរួចមកហើយ ។ លើសពីនេះ
ទៅទៀត បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិតបានអោយដឹងថា លោកនឹងប្រើវិធីម៉្យាង ដោយ
ប្រើជាតិសូលុយស្បុង (saline solution) ដើម្បីធ្វើអោយវាចេញមកដោយឯកឯង ដើម្បីធ្វើការជៀស
វាង ធ្វើយ៉ាងណាកុំអោយសត្វពីងពាងមួយក្បាលនោះចូលទៅកាន់តែជ្រៅ ឬក៏ខាំនាងនោះទេ ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានប្រើវីធីសាស្រ្តបែបនេះ ជាលទ្ធផលបានអោយដឹងថា ពិតជាទទួល
បានជោគជ័យដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ ។ លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់
លោកវេជ្ជបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់អោយដឹងថា ពីងពាងមួយក្បាលនោះអាចចូលទៅក្នុងត្រ
ចៀកនាងបាន អំឡុងពេលដែលនាងកំពុងលង់លក់ក្នុងដំណេក។
ទាក់ទិននឹងបញ្ហាមួយនេះបើតាមរបាយការណ៍ដែលបានមកពីភ្នាក់ងារសារព័ត៌មាន CNN បានអោយ
ដឹងថា មានការកើនឡើងនូវសត្វល្អិតមួយចំនួននៅក្នុងប្រទេសនេះគួរអោយកត់សំគាល់ ខណៈពេល
ដែលអាកាសធាតុរដូវក្តៅបានចូលមកដល់ស្របពេលដែល US ក៏កំពុងតែជួបគ្រោះរាំងស្ងួតផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ news.yahoo