ព័ត៌មានកីឡា៖ Chelsea នៅតែបន្ដឈ្មោះជាក្រុមខ្លាំងដ៏ដែលក្រោយពីបង្ហាញសមត្ថភាពបំបាក់ក្រុមម្ចាស់ផ្ទះ Stoke City កាលពីយប់មិញ ធ្វើឲ្យក្រុមបន្ដកាន់កាប់តំណែងជួរលើគេបង្អស់ក្នុងតារាង Premier League ។
រត្ដមាន Chelsea ក្នុងទឹកដី Britannia Stadium កាលពីយប់មិញបានធ្វើឲ្យក្រុមម្ចាស់ផ្ទះ មានការភ្ញាក់ផ្អើល ព្រឺសម្បុរជាខ្លាំង ក្រោយពីទើបតែបើកទ្វារទទួលភ្លាមបាន ត្រឹមតែ ២ នាទីប៉ុណ្ណោះ Chelsea ក៏ផ្ដល់ឲ្យ ១ គ្រាប់ភ្លាមៗដែរ ដោយកីឡាករ John Terry ជាកិច្ចស្វាគមន៍ដល់ម្ចាស់ផ្ទះ។ ក្រោយមកទៀត ក្នុងតង់ទី ២ នៅនាទីទី ៧៨ ភ្ញៀវសំណព្វចិត្ដក៏បានផ្ដល់ឲ្យ ១ គ្រាប់ថែមទៀតដោយកីឡាករ Cesc Fabregas រហូតដល់នាទីបញ្ចប់ក្រុមទាំងទាំង ២ មិនមានក្រុមណាមួយអាចរកពិន្ទុបានទៀតឡើយ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ២ ទល់នឹង ០។
អត្ថប្រយោជន៍នៃការធ្វើដំណើររបស់ Chelsea ពេលនេះ ពិតជាមិនធ្វើថ្នាក់ដឹកនាំអស់សង្ឃឹមមែន ខណៈពេលមុននៃការប្រកួត ក្រុមកំពុងតែស្ថិតក្នុងការភ័យខ្លាច ដោយមានការប្រជែងពី ភាគីមួយទៀត ចង់ដណ្ដើមកន្លែងម្ចាស់តារាងកំពូល គឺ Manchester City ក្រោយពីទើបតែបានបំបាក់ Crystal Palace ហើយក៏ជម្រុញខ្លួនឡើងមកកាន់ដំណែងពិន្ទុស្មើគ្នា។ ប៉ុន្ដែខណៈពេលជ័យជំនះចុងក្រោយរបស់ Chelsea ពេលនេះ ក៏បានរុញច្រាន Man City ធ្លាក់មកកាន់តំណែងត្រឹមលេខ ២ ដ៏ដែល ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី