ព័ត៌មានកីឡា៖ តុលាការក្នុងប្រទេសអេហ្ស៊ីប កំពុងតែរំកិលខ្លួនខិតជិតទៅរកការកាត់ទោសប្រហាជីវិត ទៅលើក្រុមអ្នកគាំទ្រវិស័យកីឡាករបាល់ទាត់ ចំនួន ១១ រូបក្រោយពីចោទប្រកាន់ពីបទ អំពើមនុស្សឃាត ក្នុងពហុកីឡរដ្ឋាន Port Said Stadium កាលពីឆ្នាំ ២០១២ ។
តុលាការប្រទេសអេហ្ស៊ីប បានដាក់សំណើរសំុការអនុញ្ញាត ពីច្បាប់សាសនា អ៊ីស្លាបឈ្មោះថា Grand Mufti ប្រចាំប្រទេស ដើម្បីកាត់ទោសប្រហាជីវិតលើ់ ទណ្ឌិតចំនួន ១១ នាក់ក្រោយពីជាប់ការចោទប្រកាន់ពីបទ សម្លាប់មនុស្សដល់ទៅ ៧២ នាក់នឹង បង្កឲ្យមានរបួសស្នាមដល់ទៅ ៥០០ នាក់ទៀត ក្នុងកំលុងពេលដែលពួកគេធ្វើកុបកម្ម នៅពហុកីឡរដ្ឋាន Port Said Stadium កាលពីឆ្នាំ ២០១២ ខណៈដែលការប្រកួតគ្នារវាងក្រុម Al-Masry នឹង Al-Ahly។
ប្រភពព័ត៌មានបានបន្ដទៀតថា ជនជាប់ចោទទាំង ១១ នាក់នោះធ្លាប់ត្រូវបាន តុលាការចេញសាលក្រម កាត់ទោសប្រហាជីវិតម្ដងរួចទៅហើយ ប៉ុន្ដែគ្រប់យ៉ាងត្រូវមានការកែប្រែឡើងវិញ ត្រឹមតែជាប់គុកតែប៉ុណ្ណោះ ពីព្រោះដោយហេតុភាគច្រើនជនរងគ្រោះជា អ្នកគាំទ្រក្រុម Al-Ahly ម្យ៉ាងវិញទៀត ប្រជាជនក្នុងប្រទេសអេហ្ស៊ីបភាគច្រើន កំពុងមានជំនឿថា ក្រុមអាជ្ញាធរ ក៏ជាប់ពាក់ព័ន្ធក្នុង ករណីនេះផងដែរ។
គូសបញ្ជាក់ផងដែរថា ការកាត់ទោសប្រហាជីវិតនៅប្រទេស អេហ្ស៊ីប កម្រកើតមានណាស់ ខណៈដែល ពួកគេតែតែង ធ្វើការស្នើសុំ នូវសិទ្ធអនុញ្ញាតសម្រាប់ការសម្រេចចិត្ដកាត់ទោសបែបនោះ ។ ហើយលើពីនេះទៅទៀត មានចំនួនរាប់រយអ្នកគាំទ្រ ដែលប្រឆាំងទៅនឹងការកាត់ទោប្រហាជីវិតដល់សង្គមអ្នកកាន់សាសនាអ៊ីស្លាម ចាប់តាំងពីថ្នាក់ដឹកនាំប្រទេស អេហ្ស៊ីប គឺលោក Mohamed Morsi បានត្រូវបណ្ដេញចេញពីតំណែង ក្នុងឆ្នាំ ២០១៣ ។
លោក Mohamed Morsi អតីតថ្នាក់ដឹកនំាប្រទេស អេហ្ស៊ីប
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball