CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ហើយ ៖ វេជ្ជបណ្ឌិត ឆ្លងវីរុស Mers បដិសេធ នៅតែម្នាក់ឯង ខណៈបន្ត ដើរហើរ នៅទីសាធារណ​ នៅឡើយ

ព័ត៌មានអន្តរជាតិ ៖ វេជ្ជបណ្ឌិត កូរ៉េខាងត្បូង រំលោភបំពានទៅនឹងបទបញ្ជា ដោយតម្រូវអោយនៅ អោយឆ្ងាយឬដាច់ដោយឡែក  ពីមហាជន បន្ទាប់    ពី លោកឆ្លងវីរុសផ្លូវដង្ហើម Mers Middle East Respiratory Syndrome (Mers) ពីអ្នកជម្ងឺ ។

មន្រ្តីផ្លូវការ មកពីទីក្រុង សេអ៊ូល លើកឡើ   ងអោយ ដឹងថា វេជ្ជបណ្ឌិតឆ្លងវីរុស Mers នៅតែទទូច ចេញទៅបម្រើការងារ ក៏ដូចជា ចូលរួមកិច្ចប្រជុំ ដែលមានមនុស្សម្នាច្រើនដល់ទៅ ១៥០០ នាក់ជា ដើម ។ សេចក្តីរាយការណ៍ ពីស៊ីអិនអិន ចេញផ្សាយ មុន នេះ    បន្តិចអោយដឹងថា មនុស្ស ៤ នាក់ ហើយ នៅកូរ៉េខាងត្បូង បានស្លាប់បាត់បង់ជីវិត ដោយវីរុស Mers ខណៈ ៤១ នាក់ផ្សេងទៀតកំពុង ឆ្លងវីរុស នៅឡើយ ។

គួររំឮកថា ករណីផ្ទុះជម្ងឺនៃមេរោគផ្លូវដង្ហើម Mers នៅកូរ៉េ ខាងត្បូង  សព្វថ្ងៃនេះ គឺជាករណីផ្ទុះជម្ងឺ ឆ្លងប្រភេទនេះ សាហាវបំផុត និងច្រើនបំផុត ក្រៅពីទឹកដីដើម កំណើត ជម្ងឺ Mers ពីមជ្ឈឹមបូពាហ៍ ដែលមានវត្តមានជាលើកដំបូង នៅ Saudi Arabia ក្នុងឆ្នាំ ២០១២ ។

បន្ថែមពីលើនេះ មន្រ្តីពីទីក្រុងសេអ៊ូល បន្តងោយដឹងថា វេជ្ជបណ្ឌិត   ពីមន្ទីរពេទ្យក្នុងស្រុក បានធ្វើ កោសល្យវិច័យ និងរកឃើញ វេជ្ជបណ្ឌិតខាងលើ ផ្ទុកវីរុស Mers ចាប់តាំងពីថ្ងៃអាទិត្យ ចុងសប្តាហ៍ មកម្ល៉េះ ខណៈមានការណែនាំ អ្នកជម្ងឺ ជាវេជ្ជបណ្ឌិតរូបនេះ  អោយនៅអោយឆ្ងាយពីអ្នកឯទៀត ។ ទោះបីជាមានការណែនាំ យ៉ាង ណា  ក៏ ដោយ ចុះ ក៏  វេជ្ជបណ្ឌិតរូបនេះ នៅតែបន្តចូលរួមកិច្ចប្រជុំ ដដែល ។ អ្នកយកព័ត៌មានអោយគេហទំព័រ ប៊ីប៊ីស៊ី Steve Evans អោយ ដឹងថា ភាពភ័យខ្លាច នៅ វិនាទីនេះគឺ វេជ្ជបណ្ឌិតឆ្លងរោគ អាចនឹងចម្លងទៅអ្នក  ឯ ទៀត បានដោយងាយ និង មិនអាចគ្រប់ គ្រងបាន ។ អភិបាលក្រុង សេអ៊ូល Park  Won-Soon  បានធ្វើការរិះគន់ទៅបណ្តាមន្រ្តីពាក់ព័ន្ធ​ ជា ពិសេស រដ្ឋាភិបាលកណ្តាល ទាក់ទិនទៅ នឹង ការផ្សព្វ ផ្សាយ  ព័ត៌មានខាងដើម ស្តីពី វេជ្ជបណ្ឌិត ឆ្លងវីរុស Mers ៕

- អាន ៖ ម្នាក់ទៀតហើយ​ ស្លាប់ដោយ វីរុស Mers ញ៉ាំងអោយ សាលារៀន ៧០០ កន្លែង ត្រូវបិទទ្វារ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers