ការប្រកួត វិញ្ញាសារបាល់ទាត់ របស់ការប្រកួត SEA Games លើកទី ២៧ បានចាប់ផ្តើមហើយ កាលពីថ្ងៃ ទី ៧ ធ្នូកន្លងទៅនេះ ។ កម្ពុជាយើង ស្ថិតនៅក្នុង ពូល B ជាមួយនិងក្រុម ឥណ្ឌូនេស៊ី, ភូមា, ទីម័រ និងថៃ ។
កម្ពុជាយើង បានប្រកួត នៅថ្ងៃបើកឆាក ម្តងរួចមក ហើយជាមួយ និងក្រុម ម្ចាស់ផ្ទះ ភូមា ដែលធ្វើឡើង នៅថ្ងៃទី ៧ ធ្នូ ។ ក្រុមកម្ពុជា យើងបានចាញ់ ក្រុមភូមា ក្នុងលទ្ធផល ៣ទល់០ ។ ល្ងាចនេះ ទី ៩ ធ្នូ កម្ពុជា យើងនឹង ត្រូវលេងជាមួយ ក្រុម ឥណ្ឌូនេស៊ី ។ យើងសង្ឃឹមថា ក្រុមកម្ពុជាយើង នឹងលេងបានល្អ ហើយ យកជ័យជំនះបាន ។ ខាងក្រោមនេះ ជាពូលក្រុម នីមួយ និងតារានៃការប្រកួត ៕
ដោយ ៖ កុសល
ប្រភព ៖ seagames