CamNews

កីឡាអន្តរជាតិ 

Lionel Messi នឹងលូកដៃចូលជ្រៀតជ្រែក រឿងទីផ្សារ Pedro ប្រសិនជាកីឡាករចង់ចាកចេញ ទៅកាន់ Man United មែននោះ

ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក ប្រចាំនៅក្លឹប Barcelona បានបង្ហាញពីគំនិតរបស់ខ្លួនថា នឹងរារាំងដំណើររបស់មិត្ដរូមក្រុម Pedro ដែលមានបំណងចង់ចាកចេញ ទៅកាន់ Man United ។ 

Lionel Messi មានបំណងចង់រារាំង ដំណើរចាកចេញរបស់​ Pedro ដែលគ្រោងនឹងចាកចេញពីក្លឹប ទៅកាន់​ Man United នៅថ្ងៃខាងមុខ ខណៈ ដែលកីឡាករ បានអះអាងបន្ទាប់ពីក្រុម បានផ្ដួលដៃគូរ Sevilla ក្នុងលទ្ធ​ផលពិន្ទុ ៥-៤  ។ Lionel Messi បានប្រាប់ទៅអ្នកសារព័ត៌មានថា កីឡាករ នឹង មិត្ដរួមក្រុមផ្សេងទៀត នឹង​បញ្ចុះបញ្ចូល Pedro ឲ្យត្រលប់មកវិញ ដរាបណាគាត់ពិតជាសម្រេចចិត្ដចាកចេញមែននោះ ។ Pedro គឺមានចំណែកសំខាន់បំផុត ដែលធ្វើឲ្យក្លឹប អាចទទួលបានជោគជ័យ ក្នុងព្រឹត្ដិការណ៍ប្រកួត កាលពីថ្ងៃម្សិល​មិញ បើទោះកីឡាករមិនបានចូលលេងពីដើមទី ក៏ដោយមែន ប៉ុន្ដែនៅនាទីចុងក្រោយកីឡាករ អាច​រក​គ្រាប់បាល់​ដ៏មានប្រសិទ្ធភាពបំផុត ជួយឲ្យក្រុមទទួលបានជ័យជំនះ។ ដូច្នេះគោលបំណងរបស់ Messi គឺ​​គាត់មិនចង់ឲ្យ Pedro ចាកចេញទៅណានោះទេ ហើយក៏មិនខ្វល់ថាគាត់គិតយ៉ាងណានោះដែរ សំខាន់​​ដរាបណា Pedro ចាកចេញ ក៏ត្រូវតែមាន ការគាំទ្រពីគាត់(Messi) ។ 

ទន្ទឹមគ្នានឹងការអះអាងនេះខាងលើ លោក  Robert Fernandez ដែលជាគណៈគ្រប់គ្រងក្លឹប Barcelona ក៏បាន​និយាយថា Pedro ពិតជាបានសុំុការអនុញ្ញាតពីក្លឹប ដើម្បីចាកចេញ ទៅកាន់ Man United ឲ្យចាប់រហ័សមុនពេលរដូវកាលត្រូវបឹទទ្វារ ប៉ុន្ដែទំនាក់ទំនងទាំង​សងខាង​នៅមិនទាន់ដាច់ស្រេចនៅឡើយទេ ដែលគោលបំណងរបស់ក្លឹប ចង់លក់​គាត់​ក្នុងតម្លៃខ្ពស់ជាង ៣០លានយូរ៉ូ ហើយក្លឹប កំពុងតែចរចារគ្នា។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ bleacherreport


Tags: Sport News Messi pedro