CamNews

តារា 

គង់ វង្សយ៉ាទី ត្រូវគេសង្ស័យថា កំពុងតែនិយាយ កុហកមហាជន ក្នុងរឿងស្នេហា

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង របស់បណ្តាញស្ថានីយ ទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ត្រូវបាន មហាជន កត់សម្គាល់ឃើញថា ចាប់តាំងពីលេចឈ្មោះល្បី នៅក្នុងវិស័យ សិល្បៈមក នាងហាក់កាន់តែទទួល រងនូវ ព័ត៌មាន អាស្រូវស្នេហាមិនដាច់នោះឡើយ ដោយម្តងឮថា មានអ្នកនៅក្រៅស្រុក តាមស្រលាញ់ ម្តងទៀតឮថា មាន ទំនាក់ទំនងស្នេហា ជាមួយបុរសអ្នកមានទ្រព្យធន និងអំណាចរស់នៅក្នុងស្រុក។ ប៉ុន្តែបន្ទាប់ពីកើតមាន រឿងរ៉ាវនេះ ឡើង ជាប្រចាំ គេតែងឃើញសាម៉ីខ្លួន កញ្ញា គង់ វង្សយ៉ាទី ប្រតិកម្មចេញមុខបដិសេធន៍ និងច្រានចោលជានិច្ច។

ជាក់ស្តែងដូចកាលពីពេលថ្មីៗនេះ តារាសម្តែងកញ្ញា គង់ វង្សយ៉ាទី ធ្លាប់បានប្រកាស ប្រាប់មហាជន ធ្វើឡើងតាមរយៈ បណ្តាញសាព័ត៌មានក្នុងស្រុកថា បច្ចុប្បន្នក្រៅពីការងារសិល្បៈ គឺបេះដូង របស់នាងនៅមិនទាន់ គិតគូរឿងមានស្នេហា នោះទេ។ ម្យ៉ាងទៀតជីវិតរស់នៅ របស់នាងសព្វថ្ងៃ ក៏ពុំធ្លាប់មានទំនាក់ទំនង សាងសម្ព័ន្ធភាពស្នេហ៍ ជាមួយបុរស ណាម្នាក់ដែរ។

ផ្ទុយពីការអះអាងរបស់ កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ មានប្រភពព័ត៌មានមួយនិយាយថា រាល់ការលើកឡើង គឺគ្រាន់ តែជាលេសមួយ របស់ យ៉ាទី តែប៉ុណ្ណោះ ពោលការពិតនៅតែជាការពិត ដូចពាក្យចាស់ពោលថា «ដំរីងាប់មិនអាចយក ចង្អេរបាំងជិតនោះឡើយ »។ នេះអាចបញ្ជាក់ថា កញ្ញា គង់ វង្សយ៉ាទី កំពុងតែនិយាយកុហកមហាជន បំភ្លៃការពិត ព្រោះកាលពីថ្មីៗនេះគេ ទើបឃើញ យ៉ាទី កាន់ដៃបណ្តើរគ្នា យ៉ាងស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ ដែលគេសង្ស័យ ថា ជាគូស្នេហ៍របស់នាង។

ប្រភពបានបង្ហើបថា រវាងកញ្ញា គង់ វង្សយ៉ាទី ជាមួយបុរសម្នាក់នេះ ធ្លាប់មានសម្ព័ន្ធភាពទំនាក់ទំនង ស្នេហានឹងគ្នា យូរឆ្នាំមកហើយ គឺចាប់ផ្តើមតាំងតែពីនាង ទើបចូលសិល្បៈដំបូង មិនទាន់ល្បីឈ្មោះមកម្ល៉េះ។ ប៉ុន្តែរឿងនេះ ត្រូវបាន លាក់បាំង ពីភ្នែកមហាជន គោលបំណង ដើម្បីមិនចង់ឲ្យគេដឹងឮ ជាសាធារណៈ ព្រោះខ្លាចបាត់បង់ប្រជាប្រិយភាព។
តាមរយៈសកម្មភាពនេះ ត្រូវបានគេលើកឡើងថា គង់ វង្សយ៉ាទី មិនត្រឹមតែកុហកខ្លួនឯងនោះ ទេថែមទាំង កំពុងមាន ចេតនា និយាយកុហកទស្សនិកជនគាំទ្រទៀតផង។

កាលពីរសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៥ គេហទំព័រ LookingTODAYមិនអាចស្វែងរក ការបំភ្លឺ ពីតារាសម្តែង កញ្ញា គង់ វង្សយ៉ាទី បានទេ ជុំវិញព័ត៌មានខាងលើនេះ។ LookingTODAYរង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយ ឬបញ្ជាក់បន្ថែមពីសំណាក់ កញ្ញា គង់ វង្សយ៉ាទី នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ​៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh