CamNews

តារា 

ក្បាច់រាំដ៏សិចស៊ី របស់តារាចម្រៀងស្រីកូរ៉េ នាង Sun Mi ត្រូវបានព្រមាន (វីដេអូ)

អតីតសមាជិកក្រុម Wonder Girls នឹងត្រូវធ្វើការ ផ្លាស់ប្តូរនូវក្បាច់រាំរបស់ខ្លួន បើសិនជាចង់ឡើង សម្តែងលើឆាកតន្រ្តី តាមកញ្ចក់ទូរទស្សន៍។

កាលពីថ្ងៃទី ១៧ ខែកុម្ភះ តារាចម្រៀងស្រីកូរ៉េនាង Sun Mi បានបញ្ចេញនូវវីដេអូបទចម្រៀងរបស់ នាងមានចំណងជើងថា "Full Moon" ដែលជាបទមួយស្ថិតក្នុង mini album ដំបូងរបស់នាង ក្នុងអា ជីពជាតារាចម្រៀងទោល "solo"។ រូបភាពស្អាត រួមជាមួយនឹងបទភ្លេងពិរោះស្រួលស្តាប់ Full Moon ទទួល បាននូវការគាំទ្រជាច្រើន យ៉ាងឆាប់រហ័ស។ ប៉ុន្តែសម្រាប់ក្បាច់រាំដ៏សិចស៊ីរបស់ Sun Mi នៅក្នុង វីដេអូឃ្លីប បានទទួលបាន នូវមតិរិះគន់ច្រើនផងដែរ ជាពិសេសគឺនៅត្រង់ក្បាច់រាំកន្ធែក ជើង ច្រើនដង នៅខាងមុខ និងលើកៅអីសូហ្វា ។

ថ្មីៗនេះ អ្នកតំណាងប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយ របស់កូរ៉េខាងត្បូង បានកំណត់បញ្ជាក់ឲ្យដឹងថា: "ចាប់ពីថ្ងៃទី ២០ ខែកុម្ភះ ទៅ Sun Mi នឹងធ្វើការសម្តែងបទ Full Moon ប៉ុន្តែនឹងមិនត្រូវឲ្យមាន ក្បាច់រាំបែបសិចស៊ី ស្រើបស្រាលនោះទេ។ ក្បាច់រាំនឹងត្រូវមានការផ្លាច់ប្តូរខ្លះ ដើម្បីឲ្យសមស្រប នឹងការសម្តែងនៅលើកញ្ចក់ទូរទស្សន៍"។

ក្នុងនោះ អ្នកតំណាងក្រុមហ៊ុន JYP ក៏បានបញ្ជាក់ថា: "យើងខ្ញុំបានរៀបចំទុកនូវក្បាច់រាំមួយផ្សេង ទៀត បើប្រៀបជាមួយនឹងអ្វីដែលប្រិយមិត្តបានឃើញនៅក្នុងវីដេអូឃ្លីប ដើម្បីធ្វើការសម្តែង នៅ លើឆាកតន្រ្តី"។ 

Sun Mi ក្នុងបទ Full Moon

ចង់ដឹងថា ក្បាច់រាំរបស់ Sun Mi ក្នុងបទ Full Moon សិចស៊ីយ៉ាងដូចម្តេចទៅ បានជាខាងទូរទស្សន៍ តម្រូវឲ្យមានការផ្លាស់ប្តូរក្បាច់រាំ បើចង់សម្តែងបទ Full Moon នៅលើឆាកតន្រ្តីនោះ? ដើម្បីជ្រាប ច្បាស់ សូមប្រិយមិត្ត តាមដានទស្សនាវីដេអូឃ្លីប ខាងក្រោមនេះ ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- ថាម៉េច Justin Bieber ស្លៀកខោខ្លីពណ៌ស ពាក់ស្បែកវែង កវែងពណ៌ក្រហម ឡើងឆាកសម្តែង?
- បទល្បីច្រៀងដូចជិតដាច់ខ្យល់ ដែលទស្សនិកជន ស្តាប់ហើយ សើចចុកពោះ (មានវីដេអូ)

- ព្រាប សុវត្តិ បែកធ្លាយរឿងមានប្រពន្ធចុង ជាតារាសម្តែង

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Sun Mi sexy choreography Wonder girls K-pop Entertainment Korean singer