(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង នៅមុននេះបន្តិច បានប្រកាសជាសាធារណថា ខ្លួនពិតជាទទួលបានជោគជ័យ ក្នុងការបំផ្ទុះសាកល្បងក្បាល គ្រាប់នុយក្លេអ៊ែរ ប្រាកដមែន ដែលវាបានកើតឡើង ០៨ខែ បន្ទាប់ពីការធ្វើតេស្តលើកទី០៤ កាលពីខែមករា ដើមឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់តាមសម្តី មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងនៅព្រឹកថ្ងៃសុក្រនេះថា កូរ៉េខាងជើង ពិតជាបានបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរប្រាកដមែន ដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី កម្រិត ៥,៣ រ៉ិចទ័រ ខណៈក្រុមអ្នកជំនាញកំពុងធ្វើការ វិភាគពីឥទ្ធិពល ឬភាពជោគជ័យនៃការបាញ់ សាកល្បងនេះ ហើយវាបានធ្វើឡើង ចំថ្ងៃខួបលើកទី៦៨ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង៕
ប្រភព ៖ ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង