CamNews

ព័ត៌មានជាតិ 

សាហាវបាត់!! ខ្មាន់កាំភ្លើង បើករថយន្ត ខ.ម បាញ់ប្រហារ សម្លាប់មនុស្សម្នាក់ នៅនឹងកន្លែង

(កំពង់ស្ពឺ)៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:ម្នាក់ទៀតរងរបួស ដោយសារការបាញ់ប្រហារពីខ្មាន់កាំភ្លើងមួយក្រុម បើករថយន្តកាម៉ារីគូទស្វិត ពាក់ស្លាកលេខ ខ.ម នាយប់ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន HLH.1 ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង បានស្លាប់ និងម្នាក់ទៀតឈ្មោះ ធី ចាន់ណា អាយុ ៣២ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីម៉ុម ស្រុកថ្ពងខេត្តកំពង់ស្ពឺ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការបាញ់ប្រហារនេះ កើតឡើងទេ ដោយកំពុងធ្វើការស្រាវជ្រាវសិន។




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Social news