CamNews

កំសាន្ត 

ពេជ្រ សោភា និងស្វាមី សម្រក់​ទឹក​ភ្នែក​ក្នុង​ថ្ងៃ​ការ​ ព្រោះ​អវត្ត​មាន​ឪពុក​ដូច​គ្នា

ភ្នំពេញ ៖ បន្ទាប់ពីបានទស្សនារូបភាព ថ្ងៃចូលរោងការរបស់ ពេជ្រ សោភា ជាមួយលោក ឡៅ ឆលី ជាស្វាមីពេញច្បាប់ ក្នុងថ្ងៃចូលរៅងរួចមក ប្រិយមិត្តជាច្រើន ពិតជាចង់ដឹងថា តើពិធីមង្គលការតារាល្បីគេរៀបចំកម្មវិធីបែបណា និង ស្លៀកពាក់បែបម៉េច?

មិនខុសពីអ្នកធម្មតា ពេជ្រ សោភា ថ្វីតែនាងជាតារាល្បី ប៉ុន្តែបានរៀបចំមង្គលការយ៉ាងសាមញ្ញាបំផុត ដោយមាន កម្មវិធីសូត្រមន្ត បន្ទាប់មកកាត់ខាន់ស្លា ចងដៃ សំពះផ្ទឹម ពិធីបុកលក្ខណ៍ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញៀវកិត្តិយសចាប់អារម្មណ៍នោះ ព្រោះតែក្នុងពិធីមង្គលការ អ្នកចូលរួម និងញាតិមិត្តប្រុសស្រីបាន ឃើញនាង និងស្វាមី យំសស្រិសស្រាក់ ហាក់កម្សត់ខ្លួនបំផុត ព្រោះកម្មវិធីមង្គលអ្នកទាំងពីរ គឺ អវត្តមានឪពុកដូចគ្នា ។ ឪពុករបស់ ពេជ្រ សោភា ទើបតែស្លាប់ ចំណែកឯឪពុករបស់លោក ឡៅ ឆលី ក៏គ្មានដូចគ្នាដែរ ។

ពេញមួយព្រឹកថ្ងៃទី៥កុម្ភៈ នេះ កម្មវិធីហែកំជំនូន គេបានសង្កេតឃើញវត្តមានអ្នកសិល្បៈល្បីៗ មានតែ លោក ឆន សុវណ្ណរាជ ម្នាក់គត់ ព្រោះលោកត្រូវទៅច្រៀងនៅប៉ៃលិន ដូចនេះមកចូលរួមឲ្យហើយ ព្រោះល្ងាចលោកនឹងអវត្តមាន ក្រៅពីនោះ មានក្រុមកាងារហង្សមាស ចូលរួម ដោយឡែកពីធីកាត់សក់វិញ គឺ វត្តមានអ្នកនាង ខាត់ សុឃីម និង លោក ខាត់ ចំរើន ដដែល ។

សូមទស្សនា រូបភាពនៃមង្គលការ ពេជ្រ សោភា ទាំងស្រុងជាមួយទំព័រកំសាន្ត ខេមញូវ ៖

- អាន ៖  ពេជ្រ សោភា ចូលរោងការ ល្ងាចថ្ងៃទី០៤ កុម្ភៈនេះ

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh