ប្រទេសចិន ៖ ស្ដ្រីម្នាក់បានដោះសម្លៀកបំពាក់នៅកណ្ដាលផ្លូវដែលមានមនុស្សជាច្រើនឆ្លង
កាត់ រួចដើរធ្វើព្រងើយ ក្នុងស្ថានភាពគ្មានអ្វីដណ្ដប់កាយ។ រឿងមិនគួរអោយជឿនេះ បាន
កើតឡើងនៅថ្ងៃទី ២៣កញ្ញា ឆ្នាំ ២០១២។
ស្ដ្រីម្នាក់នេះ មានអាយុប្រហែល ៣០ឆ្នាំ សក់ចងដោយកន្សែងពណ៌ក្រហម។ នាងហាក់ដូច
មិនមានការព្រួយបារម្ភនោះទេ ដោយដៃម្ខាងកាន់ខោអាវ ដៃម្ខាងកាន់ស្បែកជើង។
គេចាប់អារម្មណ៍ថា នៅពេលដើរបានប្រហែល ៣០ម៉ែត្រ នាងក៏ឈប់ និងដាក់ខោអាវចុះ រួច
បន្ដដោះសម្លៀកបំពាក់ដែលនៅសល់នៅលើខ្លួន។ សកម្មភាពនេះត្រូវបានធ្វើសាទៅសាមក
ជាច្រើនដង រហូតដល់នាងលែងមានអ្វីដណ្ដប់កាយ។
សកម្មភាពនេះបានធ្វើអោយមនុស្សដែលបានឃើញយល់ថា នាងមានបញ្ហាសតិ ហើយក៏
បានរាយការណ៍ដល់នគរបាល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14