CamNews

តារា 

ហេង កែវនីតា ត្អូញអត់មាន បុរសណាទាក់ទង

ភ្នំពេញ៖ ពិធីការិនីស្រី ដ៏ស្រស់ស្អាត កញ្ញា ហេង កែវនីតា ដែលបានប្ដូរឈ្មោះពី ហេង ផាន់ណា ដើម្បីលើកយីអ៊ុន រាសី ឲ្យខ្ពស់ត្រដែត ព្រោះនាងយល់ថា ឈ្មោះចាស់នាងមិនសូវល្អ នឹងហាក់មិនសូវល្បីល្បាញ ហើយរំពឹងថា ឈ្មោះថ្មី អាចស្ទួយប្រជាប្រិយភាពនាងបាន ។ តែផ្ទុយទៅវិញ គេសង្កេតឃើញថា នាងហាក់គ្មានអ្វីប្រែប្រួលឡើយ ទោះបីដូរ ឈ្មោះ យ៉ាងណាក៏ដោយ នៅតែបន្តអាជីពពិធីការិនី មិនសូវទទួលបានប្រជាប្រិយភាពខ្លាំងដដែល។

អស់ពេលដប់ឆ្នាំមកហើយ នៃការឈានជើងចូល ពិភពសិល្បៈរបស់ ហេង កែវនីតា តាមរយៈតំណែងជាកញ្ញាឯក សាប៊ូ លុច្ស ក្នុងឆ្នាំ២០០៥ ដែលនាងបានពាក់ម្កុដ ហើយបន្តអាជីពសិល្បៈ ក្នុងនាមជាពិធីការិនី ហើយនាងហាក់ មិនសូវ មានការងារធ្វើ តាំងពីនាងជាប់ដំបូងម្ល៉េះ រហូតផ្លាស់ប្ដូរទ្រនំ ពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ មកស្ថានីយ ទូរទស្សន៍បាយ័ន គឺនៅតែដដែល មិនល្បីល្បាញខ្លាំង ហើយក៏មិនស្ងប់ស្ងាត់ដែរ។

តែរឿងដែលចម្លែកបំផុត ដប់ឆ្នាំក្នុងវិស័យសិល្បៈ របស់ ហេង កែវនីតា និងជារឿងស្ងប់ស្ងាត់បំផុត ជាងរឿងការងារ ទៅទៀតនោះ គឺ រឿង ស្នេហា ពោលនាងមិនដែល ពាក់ព័ន្ធរឿងអាស្រូវថា មានអ្នកចិញ្ចឹម ឬ មានបុរសសម្បូរទ្រព្យណា មកស្រឡាញ់ ឬសុំនាងរៀបការសោះ ខណៈរូបសម្រស់ត្រូវទុកឲ្យទំនេរចោលជាង១០ឆ្នាំ។

ប្រភពពីហាងថតរូប ដ៏ល្បីល្បាញ កណ្ដាលទីក្រុងភ្នំពេញ បានឲ្យដឹងថា ក្នុងពេលដែល ហេង កែវនីតា មកថតរូប លេងម្ដងៗ នាងបានត្អូញត្អែរថា ឲ្យជាងថតរូបជួយថតរូបនាង ឲ្យស្អាតៗ ក្រែងមានគេឆាប់មើលឃើញ រកបានគូគាប់ ទ្រនាប់ទ្រូងនឹងគេឆាប់ៗ ព្រោះនាងហាក់ឯកា។ នេះជាសម្ដីរបស់ ហេង កែវនីតា និយាយលេងបន្លំមែន ព្រោះមើលទៅ ត្រូវនឹងស្ថានការណ៍បច្ចុប្បន្ន ដែលនាងពិតជាទំនេរគ្មានគូគាប់ ខណៈដែលអ្នកសិល្បៈផ្សេងៗ គេបានប្ដីសុទ្ធតែអ្នកមាន មុខមានមាត់ ចម្លែកតែនាងនៅតែធ្វើការត្រុកៗ និងជិះឡានមិនសូវទំនើបដដែល ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh