ព័ត៌មានកីឡា៖ ស្ងាត់ៗ ស្រាប់តែមានការលេចឮដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានបង្ហាញថា Chelsea បានត្រៀមកញ្ចប់ថវិការច្រើនសន្ធឹកសន្ទាប់ដល់ទៅ ១១០ លានផោនត្រូវនឹង ១៣០ លាន យូរ៉ូ សម្រាប់ដេញថ្លៃយកកីឡាករ Gareth Bale របស់ Real Madrid នៅរដូវកាលថ្មីខាងមុខនេះ។
មិនទាន់មានការអះអាងដោយពិតប្រាកដចេញពីថ្នាក់ដឹកនាំ Chelsea នៅឡើយទេ ក្រោយពីបានលេចឮដំណឹងនេះ ។ ប៉ុន្ដែបើស្ថិតក្នុងការតាមដានកន្លងមក លោក Jose Mourinho ធ្លាប់បានបកស្រាយបញ្ជាក់តាមបណ្ដាព័ត៌មានអន្ដរជាតិថា ក្នុងរដូវកាលថ្មីចូលមកដល់ Chelsea និងមិនមានការដោះដូរកីឡាករ អ្វីឡើយ ដរាបណាស្ថិតក្នុងលក្ខខ័ណចាំបាច់ ត្រូវធ្វើ ប៉ុន្ដែពេលនេះ បើសម្លឹងមើលទៅស្ថានភាព ក្រុម គឺមិនមានអ្វីត្រូវប្រែប្រួល ហើយស្ថានភាពកីឡាករក៏មិនមាន រឿងអ្វីកើតឡើងផងដែរ ។
ស្របនិងការលេចឮដំណឹងដូច្នោះ លោក El Chiringuito បានធ្វើសេចក្ដីអត្ថាធិប្បាយប្រាប់អ្នកការសែតថា Chelsea បានផ្ដល់ចម្លើុយនូវតម្លៃទីផ្សារដល់ Gareth Bale រួចទៅហើយគឺ ១១០ លានផោនត្រូវនឹង ១៣០ លាន យូរ៉ូ ប៉ុន្ដែត្រូវ Real Madrid បដិសេធន៍ ទាំងស្រុងនូវសំណើរមួយនេះ។ ហើយគោលបំណងនេះការហ៊ានចំណាយលុយនេះ Jose Mourinho ពិតជាចង់បានកីឡាករម្នាក់នេះជាខ្លាំង ។ ហើយសំណើរវាយតម្លៃនេះ ក៏ត្រូវបានបញ្ជាក់កាន់តែច្បាស់ផងដែរថា បានកើតឡើងតាំតែ ពីសប្ដាហ៍មុនមកម្ល៉េះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals