ព័ត៌មានអន្តរជាតិ ៖ ជនអនាថា នៅក្នុងប្រទេស ជប៉ុន ត្រូវបាន រកអោយឃើញថា បម្រើការ ជាទាសករ ការងារ ក្នុងការសម្អាត ជាតិនុយក្លេអ៊ែរ ដែលបានលេចធ្លាយ ក្រោយពី ប្រទេសនេះ បានជួបនឹងឧបទ្ទេវ ហេតុ គ្រោះធម្មជាតិ កាលពីអំឡុងឆ្នាំ ២០១១ ដោយនៅក្នុងនោះ ជនអនាថា ទាំងនេះ បានទទួលប្រាក់ កំរៃតិចជាង ប្រាក់ឈ្នួលអប្បបរិមា ទៅទៀត ស្របពេលដែល ប្រាក់ទាំងអស់ ត្រូវបានបញ្ជប់ជា ប្រាក់ បំណុល ដោយចាប់គិត ទៅលើកន្លែង ស្នាក់នៅ របស់ពួកគេ ក្នុងនោះ កាត់ចេញពី ប្រាក់កម្រៃដែលពួក
គេទទួលបានតែម្តង នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ibtimes ។
យ៉ាងណាមិញ បើយោងតាម សេចក្តីរាយការណ៍ ពីទំព័រ សារព័ត៌មាន Reuter អោយដឹងថា និន្នាការ នៃ ការជួយមនុស្ស ក្នុងការ ចុះមកសម្អាត សារធាតុ លេចធ្លាយ នុយក្លេអ៊ែរ ដោយផ្តល់ជាប្រាក់កម្រៃ ដ៏ទាប បំផុត អាចកើតឡើង ទៅបាន ដោយផ្តើមចេញពី ក្រុមជនឱកាសនិយម ដែលចង់បានតែផលប្រយោជន៍ និងកេងប្រវ័ញ កម្លាំងពលកម្ម ការងារ របស់ក្រុមមនុស្ស ដែលជា ជនអនាថា ។
លោក Seiji Sasa ជាអ្នកប្រកាសរើស បុគ្គលិកទៅបម្រើការងារ ជាអ្នកសម្អាត ដោយផ្តើមចេញ ពីការសាក សួរ ក្រុមមនុស្ស ដែលជា ជនអនាថា នៅតាម ផ្លូវរថភ្លើង ក្រោមដី ដោយនៅក្នុងនោះ គាត់បានផ្តល់ជា ប្រាក់កម្រៃ ដល់មនុស្សម្នាក់ៗ តិចជាង ១០០ ដុល្លារទៅទៀត។
ក្រោយៗមកទៀត ជាមួយនឹងជនឱកាស និយម ក្នុងការគិត តែពីផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយផ្តើម ចេញពី ការកេងប្រវ័ញ ពលកម្មការងារ ជនអនាថា ហើយនោះ ក្រុមហ៊ុន សហគ្រាស មួយចំនួនធំ បាន ចាប់ផ្តើម ប្រតិបត្តិការ ស្រដៀងៗគ្នា ខណៈពេល ដែលប៉ុន្មានខែ ចុងក្រោយនេះ សហគ្រាស ដ៏ធំមួយ
ឈ្មោះ Obayashi Corporation ត្រូវបាន ចាប់ជាប់ និងពិន័យ បន្ទាប់ ពីបានរក អោយឃើញថា បានជាប់
ពាក់ព័ន្ធ ជាមួយនឹងសមាជិក Yakuza ដែលជា អង្គការឧក្រិដ្ឋកម្ម ធំជាងគេ បង្អស់លើលោក ក្នុងការ បញ្ជូន ពលករ ទៅបម្រើការងារ អោយដោយខុសច្បាប់ ។
ជាការពិត កាលពីអំឡុងខែ តុលា កន្លងទៅនេះ ក្រុមមនុស្ស ដែលជា ជនអនាថា ត្រូវបានគេ ជួលទៅ សម្តាត ដីដែលមាន ផ្ទុកនូវសារធាតុ នុយក្លេអ៊ែរ នៅក្នុងក្រុង Fukushima ដែលជា កន្លែងមានភាពលេច ធ្លាយ ជាតិនុយក្លេអ៊ែរ អាក្រក់ជាងគេបំផុត ដោយនៅក្នុងនោះ មនុស្សគ្រប់រូប ទទួលបានប្រាក់ខ្ពស់ បំផុត ត្រឹមតែ ១០០ ក្នុងមួយថ្ងៃ តែមិនបានរាប់បញ្ជូល ពីតម្លៃ នៃការស្នាក់នៅ ឬក៏ ម្ហូបអាហារនោះទេ ដែលជា
ចលករ ជម្រុញអោយអ្នក ធ្វើការមួយចំនួន នៅចុងខែ មិនត្រឹមតែ ទទួលបានប្រាក់កម្រៃ ទាបជាង ១០ នៅចុងខែ នោះទេ តែ មានពេលខ្លះ ជំពាក់បំណុលថែមទៀតផង ។
ជាមួយនឹង កិច្ចសម្ភាន៍ ស្តីពី ក្រមសីលធម៌ ក្នុងការរើសមនុស្ស លោក Sasa និយាយអោយដឹងថា លោក ពិតជាមិនបាន ពាក់ព័ន្ធ អ្វីដែលនៅពីក្រោយ ការបំពេញការងារ នោះទេ តែអ្វីដែល លោកដឹង និងជា កាត ព្វកិច្ច ការងារ របស់លោកនោះគឺ ប្រកាស ក៏ដូចជា ស្វែងរក មនុស្ស ទៅបម្រើការងារ ដើម្បី ជាថ្នូរ នឹង ប្រាក់កម្រៃ ជើងសា តែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ibtimes