CamNews

ព័ត៌មានជាតិ 

ជនបរទេសជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា

សៀមរាប ៖ ព្រះរាជអាជ្ញារនៅក្នុងប្រទេសកម្ពុជា បានធ្វើការចាប់ខ្លួនជនបរទេសប្រមាណ ១០នាក់ក្រោយពេលឡោមព័ទ្ធវីឡាមួយនៅខេត្តសៀមរាបពីបទផលិតរូបភាពអាសអាភាស ក្នុងនោះក៏មានជនជាតិអង់គ្លេសចំនួន៥នាក់ផងដែរ។

ការចាប់ខ្លួននេះ កើតឡើងក្រោយពេលដែលពួកគេបានបង្ហោះរូបភាពទាក់ទងជាមួយនឹងសកម្មភាពផ្លូវភេទមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងពិធីជប់លៀងមួយនៅឯភាគពាយព្យនៃទីក្រុងសៀមរាប។
ប្រសិនបើត្រូវកាត់ទោស ពួកគេប្រហែលជាត្រូវជាប់គុកប្រមាណ១ឆ្នាំក្រោយពេលសម្រេចក្តី។
ប្រភពដដែលបានរៀបរាប់ថា ក្នុងនោះមានជនជាតិ កាណាដា នូវែលសេឡង់ ហូល្លង់ និង ន័រវែស។


ទោះជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលនៅក្នុងរូបភាពនោះ ពុំបានឃើញមុខក្នុងការចាប់ខ្លួននោះនៅឡើយទេ។

ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថាខ្លួនកំពុងរៀបចំជំនួយការដើម្បីសម្របសម្រួលដល់ការចាប់ខ្លួនជនជាតិអង់គ្លេស ៕


ប្រភព៖ ប៊ីប៊ីសុី 


Tags: Local news Social news