CamNews

ព័ត៌មានអន្តរជាតិ 

អ៊ីរ៉ាក់ ៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាត អាយុ ១២ឆ្នាំ ត្រូវកម្លាំងសន្ដិសុខ ចាប់ដោះគ្រាប់បែក

កុមារាម្នាក់ដែលមានគម្រោងបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងជើងអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួន
មុនពេលធ្វើការវាយប្រហារ។

ក្មេងប្រុសបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ អាយុប្រហែល ១២ ឬ ១៣ឆ្នាំ ត្រូវបានកម្លាំងសន្ដិសុខ
របស់ជនជាតិ Kurd នៅ Kirkuk ចាប់ខ្លួនកាលពីយប់មិញ នេះបើតាមទំព័រ RT។ កម្លាំងសន្ដិសុខ
របស់ជនជាតិ Kurd បានដោះខ្សែក្រវាត់គ្រាប់បែកអត្តឃាតដែលចងជាប់នឹងខ្លួនរបស់ក្មេងនេះ
ហើយក្រោយមក ក៏បំផ្ទុះវាចោលនៅកន្លែងសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះ បានកើតឡើងមិនដល់ ២៤ម៉ោង បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាត
ម្នាក់ បានវាយប្រហារទៅលើពិធីជប់លៀងអាហ៍ពិពាហ៍មួយ នៅតួកគី បណ្ដាលឱ្យមានមនុស្ស
ស្លាប់យ៉ាងតិច ៥១នាក់ និងរងរបួស ១០០នាក់។

ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានថ្លែងថា ក្រុមរដ្ឋអ៊ីស្លាម ISIS គឺជាអ្នកនៅពីរ
ក្រោយការវាយប្រហារខាងលើ រួមនឹងកុមារអាយុប្រហែល ១២ ទៅ ១៣ឆ្នាំម្នាក់នេះផងដែរ។



ប្រែសម្រួល ៖ តារា


Tags: អ៊ីរ៉ាក់ បំផ្ទុះគ្រាប់បែក ជនជាតិឃើត