CamNews

កីឡាអន្តរជាតិ 

ខ្ញុំគ្មានបំណងប្រជែង ជាមួយ Messi នោះទេ

ព័ត៌មានកីឡា៖ ​ខ្សែប្រយុទ្ធដ៏ឆ្នើម​របស់ក្លឹប Barcelona ឈ្មោះ​​ Neymar បានទទួចប្រាប់ដល់អ្នកសារព័ត៌​មាន​ថា កីឡាករ គ្មានបំណង ចង់ចូលរួមប្រជែង តំណែងជាកីឡាករ ឆ្នើមពិភពលោក ជាមួយមិត្ដរួមក្រុម Messi នោះឡើយ ។ 

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អាហ្ស៊ង់ទីនដែលចូលលេងក្នុងក្លឹប Barcelona បានទទួលឱកាសជាម្ចាស់​ពាន​​រង្វាន់ជើងឯកបាល់ទាត់ពិភពលោក ចំនួន ៤ដងមកហើយ ​ក្នុងរយៈពេល៦ រដូវកាលកន្លងមក។ រហូត​មក​ទល់ពេលបច្ចុប្បន្ន សមាជិកនៃការចូលរួម ឈរឈ្មោះក៏កាន់តែមាន ការកើនឡើង បើសូម្បីតែមិត្ដរួមក្រុម​​របស់កីឡាករ​ឈ្មោះ Neymar ក៏ចូលរួមផងដែរ ។

Neymar បានអះអាងប្រាប់ដល់អ្នកសារព័ត៌មានថា កីឡាករ គ្មានបំណងចង់ដណ្ដើមយក យកដំណែងជា​មួយ Messi មិត្ដរួមក្រុមនោះទេ ប៉ុន្ដែអ្វីដែលកីឡាករធ្វើនេះ គឺចង់បំពេញចិត្ដដែល អាចដឹងពីទម្រង់លេង​របស់ខ្លួននឹងការគាំទ្រតែប៉ុណ្ណោះ។ ហើយម្យ៉ាងវិញទៀតផងដែរ Messi គឺជាកីឡាករដែលល្បី នឹង មានសមត្ថភាពខ្លាំង គ្រប់ការប្រកួត ដូច្នេះ គ្មានអ្វីដែលល្អនោះទេ ដែលត្រូវព្យាយាម ទៅប្រជែងជាមួយគាត់ ។​

Neymar និង Messi ពេលនេះ មិនបានចូលរួមប្រកួត ក្នុងព្រឹត្ដិការណ៍ មិត្ដភាពពានរង្វាន់អន្ដរជាតិ ២០១៥ នៅសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីកីឡាករ ទើបតែ ចាកចេញពីក្រុមជម្រើសជាតិ ក្រោយពីព្រឹត្ដិការណ៍​ Copa America ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Messi Neymar