ភ្នំពេញ៖ ក្រោយពេលដែល ការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខ តារាចម្រៀងប្រុសវ័យក្មេង សម្បុរស លោក សុគន្ធ ថេរ៉ាយុ ថ្មីៗនេះ ស្រាប់តែលេចឮព័ត៌មាន ពាក្យចចាមរ៉ាមកថា តារាប្រុសរូបនេះ កំពុងតែ បង្ហាញពីភាព ស្និទ្ធ ស្នាលជាមួយស្រ្តី វ័យចំណាស់ម្នាក់ ដែលមានវ័យច្រើនជាងខ្លួន ប្រហែលជាង៣០ឆ្នាំ។ទន្ទឹមនឹងនោះគេ ក៏បានដឹងថា ស្រ្តីម្នាក់នោះក៏ឧស្សាហ៍ណាត់បណ្តើរ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ចូលតាមផ្សាទំនើប និងក្លឹបកំម្សាន្ត ទៀតផង។
តាមប្រភពដែលលេចឮ ចេញពីមជ្ឈដា្ឋន មហាជនក្រៅសិល្បៈ បាននាំគ្នានិយាយខ្សឹបខ្សៀវថា មួយរយៈនេះ គេតែបាន ឃើញស្រ្តីវ័យចំណាស់ ខាងលើនេះ បើកឡានស៊េរីទំនើប មកចាំទទួលបណ្តើរលោក សុគន្ធ ថេរ៉ាយុ ចេញទៅក្រៅហាក់មានភាព ស្និទ្ធស្នាលបំផុត។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ធ្លាប់បានឃើញស្ត្រីម្នាក់នេះ កាន់ដៃបណ្តើរ ថេរ៉ាយុ ឡើងតាមផ្សារទំនើប រកទិញសម្ភារប្រើប្រាស់ ដែលមានតម្លៃថ្លៃៗ ផ្គាប់ចិត្តទៀតផង។
ប្រភពបាននិយាយទៀតថា ចំពោះសកម្មភាព ដែលបង្ហាញឱ្យឃើញ ពីភាពស្និទ្ធស្នាល រវាងលោក សុគន្ធ ថេរ៉ាយុ ជាមួយនឹងស្រ្តីវ័យ រាងចំណាស់ម្នាក់នោះ ហាក់មានការខុសប្លែក ពោលគឺមិនមែនក្នុងន័យអ្នកស្គាល់គ្នាធម្មតានោះទេ។ បើតាមការសន្និដ្ឋាន ប្រភពខាងលើបានដាក់សង្ស័យថា ស្រ្តីម្នាក់នោះអាចជាអ្នក ដែលនៅពីក្រោយ នៃភាពហ៊ឺហារ មានបានរបស់ សុគន្ធ ថេរ៉ាយុ ។ ជាក់ស្ដែង ដូចរថយន្តលុច្សស៊ីស ៥៧០ ដែលលោកកំពុងជិះរាល់ថ្ងៃជាដើម។
ជុំវិញព័ត៌មាន ដែលលេចឮនេះដែរ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង តាមទូរស័ព្ទហៅទៅកាន់លោក សុគន្ធ ថេរ៉ាយុ ដើម្បីសុំការបំភ្លឺបាននៅឡើយទេ កាលរសៀលថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៥នេះ។ Looking TODAY សង្ឃឹមថា នឹងទទួលបានការចេញមុខស្រាយ បំភ្លឺពេលក្រោយ ដោយផ្ទាល់ពីសាម៉ីខ្លួន។
តារាចម្រៀង ប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ ត្រូវបានមហាជនស្គាល់ ស្ទើគ្រប់គ្នាថា លោកជាតារាចម្រៀងប្រុសមួយរូប ដែលមានការ គាំទ្រច្រើន ពីសំណាក់ទស្សនិកជន ពិសេសពីសំណាក់ស្រទាប់មិត្តៗយុវវ័យ ហើយក៏ជាអ្នកចម្រៀង ដែលមានឈ្មោះបោះសំឡេង ក្នុងចំណោម តារាល្បីផ្សេងដទៃទៀតផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល