ព័ត៌មានអន្តរជាតិ ៖ មន្រ្តីយោធាការពារជាតិ ប្រទេសកូរ៉េខាងត្បូង លើកឡើងអោយដឹងថា មុននេះ បន្តិច កូរ៉េខាងជើងបានបាញ់សាកល្បង ម៉ីស៊ីលឆ្លងទ្វីប ចូលទៅក្នុងដែនសមុទ្ររបស់ខ្លួន ។ ដោយ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ បុគ្គលិក Joint Chiefs អោយដឹងថា ការបាញ់ សាកល្បងម៉ីស៊ីលឆ្លងទ្វីបខាងលើ ត្រូវបានកូរ៉េខាងជើងធ្វើឡើង នៅឯឆ្នេរសមុទ្រភាគខាងកើត ប្រទេស ។
គួររំឮកថា រដ្ឋាភិបាល ទីក្រុង ព្យុងយ៉ាង បានប្តេជ្ញាចិត្ត ឆ្លើយតបដោយផ្ទាល់ បើសិនផែនការរវាង កូរ៉េខាងត្បូង-អាមេរិក ស្តីពីការដាក់ពង្រាយប្រព័ន្ធការពារម៉ីស៊ីល ត្រូវបានធ្វើឡើងមែននោះ ។ យ៉ាងណាមិញ បើតាមប្រភពសារព័ត៌មាន អោយដឹងថា កូរ៉េខាងជើង ត្រូវបានហាម មិនឲ្យផលិត រាល់អាវុធនុយក្លេអ៊ែរ ក៏ដូចជា រាល់បច្ចេកវិទ្យាម៉ីស៊ីលឆ្លងទ្វីប ពីសំណាក់ អង្គការសហប្រជាជាតិ ។ ដោយឡែក ប្រជាជាតិកុម្មុយនីស្តមួយនេះ នៅតែបន្តធ្វើតេស្តិ៍សាកល្បង អាវុធនុយក្លេអ៊ែរ របស់ ខ្លួនរយៈពេលប៉ុន្មានខែចុងក្រោយនេះ តួយ៉ាង អំឡុងខែ កក្កដា កូរ៉េខាងជើង បានធ្វើតេស្តិ៍សាក ល្បង បាញ់ម៉ីស៊ីលឆ្លងទ្វីប ៣ម៉ីស៊ីល ចូលទៅក្នុងដែនសមុទ្រ។ ច្រើនជាងនេះទៅទៀត មន្រ្តីផ្លូវការ កូរ៉េខាងត្បូង មានជំនឿជាក់ឲ្យដឹងថា កូរ៉េខាងជើង កំពុងតែត្រៀមរៀបចំ ក្នុងការធ្វើេតេស្តិ៍អាវុធ នុយក្លេអ៊ែររបស់ខ្លួនជាលើកទី ៥ ៕
- អាន ៖ ប្រទេសជប៉ុនបង្ហើបថា កូរ៉េខាងជើងកំពុងត្រៀមបាញ់គ្រាប់មីស៊ីល ដែលអាចផ្លោងដល់ដីអាមេរិក
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី