CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន ៖ សម្លាប់មនុស្ស១៩នាក់ ដើម្បីបំបាត់ជនពិការ ឱ្យអស់ពីពិភពលោក

ជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលជនពិការ Tsukui Yamayuri-en ហើយជន
នេះ បានប្រើកាំបិទ ចាក់សម្លាប់មនុស្ស ១៩នាក់ និងធ្វើឱ្យ ៤១នាក់ផ្សេងទៀត រងរបួស កាលពីព្រឹក
ព្រលឹមនេះ។

បុរសម្នាក់អាយុប្រហែល ២០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលព្រឹកមិញនេះ បន្ទាប់ពីបានប្រើប្រាស់កាំបិទ សម្លាប់មនុស្សនៅឯមជ្ឈមណ្ឌលសម្រាប់ជនពិការ ក្នុងខែត្រ Kanagawa ប្រទេសជប៉ុន នេះបើតាម
សេចក្ដីរាយការណ៍របស់ NHK។

នគបាលខែត្រ Kanagawa បានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពនៅមជ្ឈមណ្ឌល Tsukui
Yamayuri-en ក្នុងខណ្ឌ Sagamihara កាលពីវេលាម៉ោង ២ និង៣០នាទី ដែលក្រោយមកជននេះ បានទៅកាន់ការិយាល័យនគរបាលដើម្បីសារភាព។ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួន “ចង់
បំបាត់ជនពិការឱ្យអស់ពីពិភពលោក”។

សាក្សីម្នាក់នៅក្បែរមជ្ឈមណ្ឌលជនពិការខាងលើ បានឱ្យដឹងថា បុរសម្នាក់ដែលមានសក់ពណ៌
លឿង ស្លៀកពាក់ពណ៌ខ្មៅ ត្រូវបាននគរបាលចាប់ខ្លួន។

នេះគឺជាការសម្លាប់មនុស្សដ៏គួរឱ្យខ្លាចបំផុតនៅជប៉ុន ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរ
មកទល់នឹងពេលនេះ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល Tsukui Yamayuri-en គឺជាកន្លែងមួយដែលផ្ដល់សេវាស្នាក់នៅ និង
ថែទាំសុខភាពសម្រាប់ជនពិការ និងមានហេត្ថារចនាសម្ព័ន្ធទំនើប ដូចជាមានអាងហែលទឹក បន្ទប់
ហាត់ប្រាណ និងបន្ទប់សុខាភិបាល។ល។

ប្រែសម្រួល ៖ បុត្រា


Tags: ជប៉ុន ឃាតកម្ម ជនពិការ