CamNews

កីឡាអន្តរជាតិ 

Chelsea បានសម្រេចចិត្ដបណ្ដេញលោក Mourinho ចេញពីតំណែងហើយ

ព័ត៌មានកីឡា៖ ក្លឹប Chelsea បានបណ្ដេញលោក Mourinho ចេញហើយក្រោយ ពីបរាជ័យ ដឹកនាំរយៈពេល ៧ខែ ក្នុងរដូវកាលថ្មីត្រូវបរាជ័យស្ទើតែរគ្រប់គ្រប់ការប្រកួត ។ 

Chelsea កាលពីរដូវកាលមុន បានលើកពាន Premier League ជាមួយពិន្ទុឈ្នះដាច់ដល់ទៅ ៨គ្រាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំង លើពាន League Cup មួយទៀតក្នុងរដូវកាលតែមួយ ប៉ុន្ដែសម្រាប់រដូវកាលថ្មី​នេះ ក្លឹបបានបរាជ័យដាច់ ដល់ទៅ ៩ប្រកួត ក្នុង១៦ ប្រកួត បណ្ដាលឲ្យក្លឹបធ្លាក់ដល់លេខរៀងទី ១៦ ហើយបើធ្លាក់តែ​១ ពិន្ទុទៀត ក្លឹបនឹងត្រូវដកសិទ្ធចូលរួមប្រកួតទាំងស្រុង ។ 

បន្ទាប់ពីលោក Mourinho ត្រូវដកចេញ នៅមានអ្នកបន្ដ ជាច្រើនរូប ត្រូវបានសម្លឹងឃើញដោយលោក​ Roman Abramovich ជាម្ចាស់ក្លឹប គេនោះគឺមាន Pep Guardiola, Guus Hiddink, Juande Ramos និង Brendan Rodgers។ ​ចាំមើលថា រវាងអ្នកទាំងអស់ នរណាម្នាក់ដែលសាកសមនឹង គ្រងតំណែងមួយនេះ ។ 


ដោយ៖ អឿ អ៊ុុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Mourinho Chelsea