(កំពង់ស្ពឺ)៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម នៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលទៅបាញ់ប្លន់អាជីវករ លក់មាស នៅផ្សារតាឡាត់ ស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលសេចក្តីរាយការណ៏ ជំហានដំបូង ក្រមចោរយកអស់ផ្លាទីន ជាង២០តម្លឹង។
ភ្នាក់ងារ Fresh News បានរាយការណ៏មុននេះ ថាជនរងគ្រោះ ឈ្មោះ អិន ធឿន ហៅប៉ោ ជាអតីតស្មៀន ឃុំមហាសាំង ត្រូវក្រុមចោរបាញ់ស្លាប់ ពេលរត់ទៅជួយ ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងទៅជួយអន្តរាគមន៏៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី