CamNews

ព័ត៌មានជាតិ 

តាមចាប់ចោរលួចរថយន្ត Range Rover កាលីបខ្ពស់ម្នាក់ នៅក្រោយកាស៊ីណូណាហ្គា

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ចោរលួចរថយន្ត Range Rover​ ម្នាក់ នៅខាងក្រោយកាស៊ីណូណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព កាលពីថ្ងៃទី២៤ ខែវិច្ចកា ឆ្នាំ២០១៥ នៅចំណុច ហាងម៉ាស្សាឡាក់គី សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

មន្រ្តីអាវុធហត្ថ ខណ្ឌដូនពេញ បានប្រាប់អង្គភាព ព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ថា ជនសង្ស័យឈ្មោះ ហេង ថៃ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩៨ ខណ្ឌ៧មករា ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃម្សិលមិញ។ ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតរថយន្ត០១​គ្រឿងម៉ាក Range Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AD-2622 របស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសួរនាំ ចាត់វិធានការតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP