ព័ត៌មានកីឡា៖ អតីតខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Liverpool ដែលបច្ចុប្បន្នបានផ្ទេរចូលមកកាន់ Man City បាននិយាយថា ការលេងកន្លងមកក្នុងក្លឹបថ្មីនេះ កីឡាករពិតជារីកចម្រើនច្រើនមែន ។
Raheem Sterling បានផ្ទេរចូលមកកាន់ Man City កាលពីចុងរដូវកាល ២០១៤-១៥ ហើយមកទល់នឹងពេលនេះកីឡាករបានស្វែងរកគ្រាប់បាល់ជូនក្រុម បាន ៦គ្រាប់ផងដែរជុំវិញការប្រកួតទាំងអស់ ។ ស្របគ្នាមកទល់នឹងពេលនេះ Raheem Sterling មានបំណងចង់ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ជាមួយនឹងក្រុមជម្រើសជាតិ អង់គ្លេស ដែលនឹងប៉ះជាមួយ ជម្រើសជាតិបានរាំងក្នុងព្រឹត្ដិការណ៍ មិត្ដភាពអន្ដរជាតិខាងមុខនេះ ។
កីឡាករបានថ្លែងដោយផ្ទាល់បា្រប់អ្នកការសែតថា កីឡាករពិតជាសប្បាយនឹងលទ្ធផលក្រុមនៅពេលនេះ ណាស់ ដែលកំពុងតែឈខ្លួនលើលំដាប់លេខរៀងកំពូល ក្នុងតារាង Premier League ។ សម្រាប់ឱកាសប្រកួតក្រោយៗទៀត កីឡាករសង្ឃឹមថា នឹងអាចរកគ្រាប់បាល់បានបន្ថែមទៀត ជូនក្រុម ។ លើពីនេះទៅទៀត ផងដែរ កីឡាករក៏បាន កោតសរសើរពីមិត្ដភក្ដិរួមក្រុម ជាមួយ គ្នាដែលបានជួយណែរនាំកីឡាករ រាល់ពេល ចូលហ្វឹកហាត់ម្ដង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball