ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា គង់ ចាន់ស្រីមុំ និងគូស្នេហ៍ បានបង្ហាញកាយវិកា ផ្អែមល្ហែមជាមួយគ្នា ក្នុងការរៀបចំ ខ្លួនជាកូនក្រមុំកូនកំលោះ គ្រងឈុតរៀបអាពាហ៍ពិពាហ៍ បានបង្ហោះពាសពេញបណ្តាញ ទំនាក់ទំនងសង្គម Face book ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងមានការទន្ទឹងរង់ចាំអ៊ុតមើល ពីគម្រោងរៀបការរបស់ពួកគេថា តើគូស្នេហ៍ មួយគូ នេះសម្រេចចិត្ត បញ្ចប់ភាពនៅលីវនៅពេលណា?
គូស្នេហ៍វ័យក្មេងរវាង កញ្ញា គង់ ចាន់ស្រីមុំ និងបុរសសង្ហា លោក កឹម សីហា បានបង្កាត់ភ្លើងស្នេហាជាមួយគ្នាជា ច្រើនឆ្នាំមកហើយ តែគូស្នេហ៍មួយគូនេះ ហាក់ដូចជាមិនទាន់អើពើ និងចង់ដឹកដៃគ្នាចូលរោងការទេ ដោយជារឿយៗ ពួកគេទាំងពីរនាក់ តែងតែរកលេសនេះ លេសនោះដោះសារ ដើម្បីពន្យាពេលរៀបការ ព្រោះថា តែមានការខ្លាចរអាថា ក្រោយរៀបការរួច អាចធ្វើឲ្យពួកគេធ្លាក់កូដ ។
ខណៈដែលតារាមួយគូនេះ កំពុងតែស្ថិតនៅក្នុងសភាព មន្ទិលសង្ស័យ រឿងរៀបការនោះ ស្រាប់តែ ស្រីស្អាត សាច់ សរកូនកាត់ចិន កញ្ញា គង់ ចាន់ស្រីមុំ បង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញពីកាយវិកាផ្អែមល្ហែម ក្នុងឈុតអាពាហ៍ពិពាហ៍ ដែលធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ថា តើពេលណាទើបតារាមួយគូនេះ ដឹកដៃគ្នា ចូលរោងការតាមប្រពៃណី ?
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល