CamNews

រថយន្ត 

គំរូរថយន្តសម័យបុរាណដ៏អស្ចារ្យ

រថយន្តសម័យបុរាណ 1935 Bugatti Type 57 Roadsters Raid Grand នេះនឹងត្រូវបាន​
រៀបចំយកទៅលក់ដេញថ្លៃនៅ Monterey រដ្ឋCalifornia អាមេរិក។

នេះជារថយន្តមួយក្នុងចំណោមរថយន្តទាំង 10ត្រូវបានផលិតនៅលើពិភពលោក។

នៅពេលបានបង្កើត Roadsters Raid Grand ត្រូវបានចាត់ទុកថាជារថយន្តប្រភេទ "Classic" ដ៏ពិសេសមួយ ទទួលបានការទាក់ទាញពីសំណាក់អ្នកចូលរួមទាំងអស់ ក្នុងពិព័ណ៌រថយន្ត
Concours d'Elegance 1935 នៅ Montreux ប្រទេស Switzeland ហើយត្រូវបានពានរង្វាន់​
អំពី​រចនានៅឆ្នាំនោះ។
70 ឆ្នាំ ក្រោយបន្ទាប់ពីត្រូវបានជួសជុលឡើងវិញទាំងស្រុង វាក៏ទទួលបានរង្វាន់លើកទី 2
នាឆ្នាំ 2005 ក្នុងពិព័ណ៌ Concours នៅ Pebble Beach រដ្ឋ California អាមេរិក។ ឥឡូវនេះ
រថយន្ត 1935 Bugatti Type 57 Roadsters Raid Grand បានត្រលប់មកប្រទេសអាមេរិក
វិញ ក្នុងពិធីលក់ដេញថ្លៃ RM Auctions ដែលនឹងធ្វើឡើងនៅខែសីហាខាងមុខនេះ ។ តំលៃដំបូងត្រូវដាក់ចេញគឺ 1 លាន USD។


ប្រភព៖ vnnet
ដោយ៖ ណាវី ។

Tags: